(Khmer) យោងតាមសារព័ត៌ថៃ Ballthai ខ្សែការពារស្លាបឆ្វេងកូនកាត់ថៃ-ខ្មែរ Aod Hala ត្រៀមបើកការផ្លាស់ប្ដូរពី Khon Kaen FC នៃក្របខណ្ឌលីគទី២ថៃ មកលេងឱ្យសមាជិកលីគកំពូលកម្ពុជាវិសាខា ដែលជាម្ចាស់ជើងឯកពានរង្វាន់ Hun Sen Cup កាលពីរដូវកាលមុន។
Aod Hala ខ្សែការពារឆ្វេងរបស់ Khon Kaen FC ត្រូវបានរាយការណ៍ថាបានធ្វើដំណើរមកកម្ពុជាហើយ ដើម្បីដោះដូរមកចូលរួមជាមួយក្រុមវិសាខា ដែលជាក្រុមដ៏ល្បីល្បាញក្នុងលីគកំពូលកម្ពុជាក្នុងរដូវកាលថ្មីនេះរួចរាល់ ដែលចាំការប្រកាសពីក្លិបជាផ្លូវការប៉ុណ្ណោះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានប្រភពដដែលចុះផ្សាយថាមានឪពុកជាជនជាតិថៃ ហើយបានទទួលមរណៈភាពនៅពេលដែលខ្លួនមានអាយុត្រឹមតែ១០ឆ្នាំ ខណៈម្ដាយរូបគេជាជនជាតិខ្មែរ ហើយបច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត្រ។ ចំណែកឯ AOD រស់នៅជាមួយជីដូនជីតានៅខេត្តខនកែនប្រទេសថៃ ហើយសិក្សានិងហ្វឹកហាត់បាល់ទាត់នៅក្រុមយុវជនរបស់ក្រុម រហូតឈានជើងឡើងទៅក្រុមធំគឺ Khon Kaen FC តាំងពីអាយុមិនទាន់២០ឆ្នាំ។
ទោះបីជាយ៉ាងណានៅរដូវកាលក្រោយនេះ AOD នឹងត្រឡប់ទៅលេងបាល់ទាត់នៅស្រុកកំណើតវិញ។ ហើយនឹងមានឱកាសមើលថែម្តាយយ៉ាងពេញលេញ បន្ទាប់ពីសម្រេចចិត្តផ្លាស់ទៅក្រុម Visakha FC ក្នុងរដូវកាលពាក់កណ្ដាលរដូវកាលនេះ។