(Khmer) Antony មិនអើពើនឹងការបញ្ជារបស់ Erik ten Hag ក្នុងការតាមដាន និងការពារក្នុងការប្រកួតដែល Man United ចាញ់ 6-3 ក្រោមស្នាដៃក្រុម Man City នេះបើយោងតាមការចុះផ្សាយរបស់ The Sun។
ក្នុងការលេងគ្តប់គ្រងបាល់ពីក្រោមឡើងទៅលើ( build-up) គ្រូបង្វឹកសញ្ជាតិហូឡង់បានរំឭកខ្សែបម្រើស្លាបជានិច្ចអំពីទំនួលខុសត្រូវក្នុងការចុះមកការពារនៅកន្លែងរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ Antony បានបរាជ័យក្នុងការអនុវត្តការណែនាំ ហើយទុកឱ្យ Diogo Dalot ប្រឈមមុខនឹងការវាយលុករបស់ City នៅលើស្លាបខាងស្ដាំ។ Dalot ត្រូវជំរុញមកខាងលើក្នុងតំបន់ខ្សែបម្រើស្លាបដោយជួយតាមបិទ Jack Grealish និង Bernardo Silva ដែលតែងតែជាចំនួនលើសក្នុងតំបន់ខ្សែបម្រើស្លាបរបស់ពួកគេ។
Jadon Sancho ក៏រងការរិះគន់ផងដែរ បន្ទាប់ពីការប្រកួតនេះសម្រាប់ការខកខានមិនបានចុះមកជួយ Tyrell Malacia ដែលបណ្តាលឱ្យ United របូត 4-0 ក្នុងតង់ទីមួយ។ Ten Hag នឹងត្រូវធ្វើការលើការធ្វើឱ្យខ្សែបម្រើស្លាបរបស់គាត់កាន់តែប្រឹងប្រែង និងរួមចំណែកការពារ ដើម្បីជៀសវាងការបរាជ័យដ៏ធ្ងន់ធ្ងរបែបនេះទៅមុខ។
ប្រភព៖ The Sun