ads
(Khmer) Amad Diallo សម្រេចចិត្តតកុងត្រាថ្មីជាមួយនឹង Man Utd ដល់ឆ្នាំ ២០៣០
10-January-2025

(Khmer) ខ្សែប្រយុទ្ធ Amad Diallo បានចុះកុងត្រាថ្មីជាមួយនឹងក្លិប Manchester United រយៈពេល ៥ ឆ្នាំកន្លះ ពោលគឺកិច្ចសន្យារបស់គេមានសុពភាពរហូតដល់ឆ្នាំ ២០៣០ ឯណោះ។ តាមពិតទៅកិច្ចព្រមព្រៀងពីមុនរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ទោះបីជាក្លិបមានជម្រើសក្នុងបន្តរយៈពេល ១២ ខែក៏ដោយ ប៉ុន្តែ United បានផ្តល់នូវលក្ខខណ្ឌថ្មីទៅឱ្យកីឡាករអន្តរជាតិកូតឌីវ័រ ដែលរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ ដងក្នុងរដូវកាលនេះ។ Amad Diallo បានចូលរួមជាមួយនឹងក្លិប Manchester United ក្នុងឆ្នាំ ២០២១ ផ្ទេរពីក្លិបនៅអ៊ីតាលី​គឺ Atalanta និងរកបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥០ ដងឱ្យក្រុម៕

ប្រភព៖ BBC

 

 

ads