


(Khmer) ខ្សែការពារស្លាបស្តាំ Dani Alves របស់ Barcelona បានសារភាពត្រង់ៗថា រូបគេសង្ឃឹមថានឹងអាចលេងជាមួយកីឡាករ Lionel Messi ម្តងទៀតនៅថ្ងៃណាមួយ។
Alves និង Messi ធ្លាប់ជាអតីតមិត្តរួមក្រុមនឹងគ្នានៅ Barcelona ចន្លោះឆ្នាំ ២០០៨-២០១៦ ហើយ ពួកទាំងពីរជាដៃគូយល់ចិត្តគ្នាមែនទែនដែលធ្លាប់រួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើន។
Alves បាននិយាយថា៖
«ខ្ញុំសង្ឃឹមថា Messi នឹងវិលត្រឡប់មកកាន់ Barcelona វិញ ហើយ យើងអាចលេងជាមួយគ្នាម្តងទៀត។ ការចាកចេញរបស់គាត់ គឺ ពិតជាពិបាកខ្លាំងមែនទែន ហើយ ក្លិបក៏បានជួបនូវបញ្ហា។ គាត់មិនចង់ចាកចេញឡើយព្រោះគាត់ជាវីរបុរសនៅទីនេះ ប៉ុន្តែ គ្រប់យ៉ាងមិនអាចកើតឡើងតាមអ្វីដែលយើងចង់បាន»
ប្រភព៖ sportskeeda