ads
ads
(Khmer) FIFA សម្រេច​ដកការ​ពិន័យពីសហព័ន្ធបាល់ទាត់ឥណ្ឌា
27-August-2022

(Khmer) ការិយាល័យក្រុមប្រឹក្សា FIFA បានសម្រេចចិត្តដកការព្យួរដែលត្រូវបានដាក់លើសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ដោយសារតែឥទ្ធិពលពីភាគីទីបី។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពី FIFA បានទទួលការបញ្ជាក់ថាអាណត្តិនៃគណៈកម្មាធិការគ្រប់គ្រងដែលត្រូវបានបង្កើតឡើង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិរបស់ AIFF ត្រូវបានបញ្ចប់ ហើយថារដ្ឋបាលរបស់ AIFF បានគ្រប់គ្រងឡើងវិញទាំងស្រុងនូវកិច្ចការប្រចាំថ្ងៃរបស់ AIFF ។ FIFA និង AFC នឹងបន្តតាមដានស្ថានការណ៍ ហើយនឹងគាំទ្រ AIFF ក្នុងការរៀបចំការបោះឆ្នោតរបស់ខ្លួនក្នុងលក្ខណៈទាន់ពេលវេលាផង​ដែរ។

FIFA suspends All Indian Football Federation - Earth News

បន្ទាប់ពីការផ្អាកត្រឹមតែ 3 សប្តាហ៍ សកម្មភាព និងការប្រកួតទាំងអស់ដែលក្រុមជម្រើសជាតិ និងក្លឹបនានារបស់ឥណ្ឌាបានចូលរួមនឹងបន្តជាធម្មតា រួមទាំងការប្រកួតរបស់ AFC ផងដែរ។

ជាលទ្ធផល FIFA U-17 Women’s World Cup 2022™ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 11-30 ខែតុលា ឆ្នាំ 2022 នឹងធ្វើឡើងនៅប្រទេសឥណ្ឌា តាមការគ្រោងទុក។ ម្យ៉ាងវិញទៀត! ក្នុង​ពាន​រង្វាន់​ក្លិប​អាជីពលំដាប់​អាស៊ី ATK Mohun Bagan (ឥណ្ឌា) នឹងត្រូវប៉ះក្លិប Kuala Lumpur City FC (??) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup នៅថ្ងៃទី 7 ខែកញ្ញា។

✅ 2023 AFC Asian Cup
✅ វគ្គជម្រុះ AFC U20 & U17 Asian Cup 2023
✅ 2022 AFC Cup – វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Inter Zone (រវាង KL City FC និង Mohun Bagan)

 

ប្រភព៖ FIFA

ads
ads