(Khmer) ខ្សែការពារកណ្តាល David Alaba បានសារភាពថា គេបានលះបង់ភាពស្រណុកសុខស្រួលដើម្បីផ្លាស់មកកាន់ Real Madrid។
កីឡាករសញ្ជាតិអូទ្រីសខាងលើ បានសម្រេចចិត្តចាកចេញពី Bayern Munich ក្រោយចំណាយអស់រយៈពេល១៣ឆ្នាំនៅលើទឹកដីប្រទេសអាល្លឺម៉ង់ មកកាន់ Real Madrid ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីអស់កុងត្រា ហើយ ការដែរមកដល់ទឹកដីអេស្ប៉ាញ រូបគេបានសម្រេបខ្លួនបានយ៉ាងលឿនជាមួយមិត្តរួមក្រុមថ្មី ជាពិសេសអាចក្តោបបានកៅអីជម្រើសដំបូងគ្រប់ការប្រកួតែម្តង។
Alaba បាននិយាយថា៖
«Bayern Munich គឺ ជាផ្ទះទីពីររបស់ខ្ញុំក្រោយចំណាយពេល១៣ឆ្នាំនៅទីនោះ ហើយ ខ្ញុំមានតួនាទីសំខាន់នៅក្នុងក្រុម។ ខ្ញុំស្គាល់ទីក្រុង Munich ច្បាស់ណាស់ និង មានមិត្តភក្តិជាច្រើននៅទីនោះ។ ខ្ញុំបានលះបង់ភាពស្រណុកសុខស្រួលជាច្រើនដើម្បីផ្ទេរមកកាន់ Real Madrid៕»
ប្រភព៖ Marca