(Khmer) ប្រធានក្លឹប Al-Hilal លោក Fahad ben Nafel បាននិយាយអំពីរបៀបដែលពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo ពី Man United នៅរដូវក្តៅមុន ថា៖ «បាទ យើងបានចរចាជាមួយ Ronaldo ។ បញ្ហាមិនស្ថិតនៅលើលុយកាក់ ឬគោលការណ៍ក្លិបនោះទេ»។
«Al-Hilal អាចនាំយកតារាពិភពលោកមកចូលរួមបាន ប៉ុន្តែវាគឺស្ថិតនៅក្នុងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលអាជ្ញាកណ្តាលកីឡា ដែលរារាំងយើងពីការចុះឈ្មោះកីឡាករ»។
“យើងមិនបានបញ្ឈប់ការចរចាជាមួយកីឡាករទេ បើទោះបីជាការសម្រេចចិត្តត្រូវបានហាមឃាត់ក៏ដោយ ប៉ុន្តែយើងកំពុងពន្យាពេលចូលដល់ដំណាក់កាលចុងក្រោយនៃការចរចារហូតដល់ការហាមឃាត់ត្រូវបានដកចេញ»។
Ronaldo ត្រូវបានគេរាយការណ៍ថាបានទទួលសំណើធំមួយ និងកិច្ចសន្យាច្រើនឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត ដែលពាក់ព័ន្ធនឹងពួកគេផ្តល់ប្រាក់ឈ្នួល១០៥ លានផោនក្នុងមួយឆ្នាំ។ ប្រសិនបើយើងជឿជាក់លើប្រធានក្លិប Al-Hilal កិច្ចព្រមព្រៀងមិនបានកើតឡើងដោយសារតែការហាមឃាត់ការផ្ទេររបស់ពួកគេ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ចាប់ផ្តើមរដូវកាលថ្មីជាមួយ Man United មិនសូវល្អទេ ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ក្នុង 8 ប្រកួតកន្លងមក។
ប្រភព៖ Thanmanya @Youtube