ads
ads
(Khmer) គ្រូបង្វឹក​ថៃ​ថា​ចង់​ជួប​វៀតណាម​នៅ​វគ្គផ្ដាច់​ព្រ័ត្រម្ដងទៀត
23-February-2022

(Khmer) វៀតណាម និងថៃបានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Championship 2022 បើទោះបីជាថៃបានចាញ់វៀតណាម 1-0 ក្នុងការប្រកួតចុងក្រោយក្នុងពូល C នៅកីឡដ្ឋាន Prince Stadium កាលពីយប់មិញ។

ក្រោយ​ចប់​ការ​ប្រកួតលោក Dinh The Nam គ្រូបង្វឹក​ជម្រើស​ជាតិ​ U23 វៀតណាមថា៖ “កីឡាករលេងបានល្អក្នុងការប្រកួតដ៏លំបាកមួយ។ កីឡាករថៃបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងបានគ្រប់គ្រងពួកគេទៅវិញ។ កីឡាករ​ថ្មី​នឹង​មាន​ថ្ងៃ​មួយ ​ដើម្បី​សម្រប​តាម​ប្រព័ន្ធ​ដែល​យើង​មាន​មុន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ»។

Dzung Le on Twitter: "Experienced coach Dinh The Nam appointed as Vietnam U23 Head Coach for the 2022 Cambodia AFF U23. https://t.co/ne9LT5Srsm" / Twitter

បន្ទាប់​ពី​​ថៃ​ចាញ់វៀតណាមតែ​មួយ​គ្រាប់​ វា​មាន​ន័យ​ថាកម្ពុជា​ដែល​ស្ថិតក្នុងលេខ២​ពូល A ​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ទៅ​វគ្គ​បន្ត។ ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នឹង​ឃើញ​ឡាវ​ប៉ះ​ថៃ​ក្នុង​ការ​ប្រកួត​ទី​១ ខណៈ​ទីម័រខាងកើត​ប៉ះ​វៀតណាម​ក្នុង​ការ​ប្រកួត​ទី​ពីរ។

ចំណែកគ្រូបង្វឹកថៃ​លោក Salvador Garcia បាន​និយាយថា៖ “យើងគ្រប់គ្រងការប្រកួត ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាន។ យើង​បាន​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​បង្កើត​ឱកាស។ ប៉ុន្តែយើងបាន​ឡើង​ទៅ​វគ្គបន្ត​ហើយ។ យើង​ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​យើង​សង្ឃឹម​ថា​នឹង​ជួប​វៀតណាម​ម្ដង​ទៀត»។

 

ads
ads