(Khmer) គ្រាប់បាល់ចូលទីខ្លួនឯងនៅដើមតង់ទី១ គឺគ្រប់គ្រាន់សម្រាប់ទីម័រខាងកើត ដើម្បីឈ្នះក្នុងពូល A បន្ទាប់ពីពួកគេយកឈ្នះម្ចាស់ផ្ទះកម្ពុជា ១-០ ក្នុងការប្រកួតចុងក្រោយក្នុងពូល ដែលធ្វើឡើងនៅល្ងាចនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជាមួយនឹងក្រុមហ្វីលីពីន បានយកឈ្នះលើក្រុមប្រ៊ុយណេ ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតនៅកីឡដ្ឋាន Prince Stadium ក្រុមម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងអាចឈ្នះទីម័រហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីទទួលបានពិន្ទុពេញក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេ។
ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលខ្សែការពារ Yue Safy បានតែតបាល់បញ្ចូលទីដោយខ្លួនឯង ពីការស៊ុតរបស់កីឡាករ Filomeno Da Costa នៅនាទីទី 18 ដើម្បីផ្តល់ជ័យជម្នះដល់ក្រុម ទីម័រខាងកើតទៅវិញ។
“ខ្ញុំសប្បាយចិត្តណាស់ ហើយកីឡាករវ័យក្មេងទាំងនេះសមនឹងទទួលបានវា (ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)។ យើងបានធ្វើការជាមួយក្រុមនេះអស់រយៈពេលពីរឆ្នាំមកហើយ។ យើងគ្រប់គ្រងការប្រកួតក្នុងក្នុងតង់ទីមួយ ហើយយើងគួរតែអាចរកគ្រាប់បាល់បាន៥ទៅ៦គ្រាប់។ កម្ពុជាបានគ្រប់គ្រងការប្រកួតតង់ទីពីរ ប៉ុន្តែពួកគេមិនមានឱកាសពិតប្រាកដឡើយ»។
កម្ពុជាបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេមាន ដាក់សម្ពាធទៅលើគូប្រកួតយ៉ាងល្អក្នុងតង់ទីពីរ ប៉ុន្តែខ្សែការពារទីម័របានការពារខ្លួនឯងយ៉ាងល្អ ខណៈពួកគេបានការពារផង វាយលុកផងដើម្បីដណ្តើមបានពិន្ទុឡើងឈរក្នុងពូល A។
ដូច្នេះហើយ ទីម័រខាងកើត បានឈ្នះក្នុងពូល A ដោយមាន ៧ពិន្ទុ ខណៈកម្ពុជា នឹងត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងថៃ និងវៀតណាមស្អែក ដើម្បីមើលថាតើពួកគេមានឱកាសកាត់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំនេះឬយ៉ាងណា។
នេះបើតាមលោក Hirose Ryu គ្រូបង្វឹកជម្រើសជាតិកម្ពុជា៖
“វាជាការប្រកួតដ៏ស្វិតស្វាញ និងពិបាកបើធៀបនឹងការប្រកួតមុនរបស់យើង តាំងពីការចាប់ផ្ដើមនៃការប្រកួតវគ្គទីមួយ។ យើងមិនអាចរក្សាភាពអត់ធ្មត់ និងមិនអាចដំណើរការលើប្រព័ន្ធលេងរបស់យើងបានទេ ហើយវាបានធ្វើឱ្យមានការលំបាកសម្រាប់យើងនៅក្នុងតង់ទីពីរ»៕