(Khmer) ឡាវបានបង្កើតភាពលេចធ្លោបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ AFF U-23 Championship 2022 នៅពេលដែលពួកគេបានលត់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល 2-0 ក្នុងការប្រកួតទីពីរក្នុងពូល B កាលពីនយប់មិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយមានតែពីរក្រុមប៉ុណ្ណោះក្នុងពូល ទាំងម៉ាឡេស៊ី និងឡាវ ត្រូវលេងជាមួយគ្នាពីរដង ដើម្បីកក់កន្លែងរបស់ពួកគេនៅជុំបន្ទាប់ ហើយឡាវបានបង្ហាញថាជ័យជម្នះ២ទល់១កាលពីប្រកួតទីមួយ បូកជាមួយលទ្ធផល២ទល់០ជើងទីនេះគឺល្អលើសលប់ឱ្យឡើងទៅយ៉ាងងាយស្រួល។ លោក Michael Weiss គ្រូបង្វឹកជម្រើសជាតិឡាវបាននិយាយក្រោយចប់ការប្រកួតថា៖
“វាជាថ្ងៃដ៏អស្ចារ្យសម្រាប់បាល់ទាត់ឡាវ។ វាមិនកើតមានញឹកញាប់ទេ ដែលយើងបានយកឈ្នះម៉ាឡេស៊ីពីរដងក្នុងមួយព្រឹត្តិកាណ៍។វគ្គទីមួយដ៏អស្ចារ្យ ហើយយើងគួតែអាចរកគ្រាប់បាល់បានពីរ បីគ្រាប់។ គូប្រជែងរបស់យើងមិនមានឱកាសច្បាស់លាស់ (ដើម្បីរកគ្រាប់បាល់)។ សម្រាប់ពេលនេះ ប្រជាជន (នៅឡាវ) មានភាពសប្បាយរីករាយ ហើយវាជាការល្អ»។
ចំណែកគ្រូបង្វឹកម៉ាឡេស៊ីលោក Brad Maloney បាននិយាយដែរថា៖
“ជាក់ស្តែង! យើងកំពុងតាមដានលទ្ធផលពីការប្រកួតដំបូង យើងគ្រប់គ្រងបាល់បានច្រើន គ្រាន់តែយើងមិនអាចរកគ្រាប់បាល់បាន។ វាពិតជាខកចិត្តណាស់ ទោះបីជាកីឡាករបានផ្តល់អ្វីគ្រប់យ៉ាងដែលពួកគេមានក៏ដោយ»។
លោក Brad Maloney បានបន្ថែមថា៖” អ្វីដែជាផលវិជ្ជមាន គឺមានកីឡាករ ៦ ឬ ៧ នាក់បានបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់នេះ ហើយវាតែងតែល្អសម្រាប់ពួកគេ”។