(Khmer) ការប្រកួតបើកឆាកពូល A រវាងក្រុមទីម័រខាងកើត U23 និងហ្វីលីពីនU23 ទើបតែបញ្ចប់មុននេះបន្តិចដោយក្រុមទាំង២ស្មើគ្នាក្នុងលទ្ធផល២ទល់២ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាទីក្រុងភ្នំពេញ។
២គ្រាប់របស់ទីម័រខាងកើតរកបានដោយកីឡាករពាក់អាវលេខ១០ ឈ្មោះ Mouzinho Barreto de Lima គឺជាកីឡាករដែលស៊ុតបញ្ចូលទីមុនគេក្នុងពហុកីឡដ្ឋានមរតកតេជោ ក្រោយស៊ុតប៉េណាល់ទីបានសម្រេចក្នុងនាទីទី៦។ ជិតចប់វគ្គទីមួយទៅហើយ U23 ហ្វីលីពីន Ouano ស៊ុតគ្រាប់តាមស្មើនៅនាទី៤៥ ហើយចប់វគ្គទី១លទ្ធផលបណ្ដោះអាសន្ន១-១។
ចូលវគ្គទី២ក្រុមទីម័រU23 ធ្វើការនាំមុខកីឡាករហ្វីលីពីន U23 បន្តទៀតដោយកីឡាករ Soares នាទី៥៦ ប៉ុន្តែOuano របស់ហ្វីលីពីនបន្ថែមទី២របស់ខ្លួនក្នុងការប្រកួតនេះតាមស្មើទីម័រជាថ្មីនៅនាទី៦២ ហើយលទ្ធផល២ទល់២បន្តដល់ចប់ការប្រកួតតែម្ដង។