(Khmer) ក្រុមជម្រើសជាតិថៃបានបាត់បង់កីឡាករឆ្នើមមួយរូបរបស់ពួកគេគឺ Chanathip Songkrasin សម្រាប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
មូលហេតុមួយដែល Chanathip បដិសេធមិនចូលលេងក្នុងការប្រកួតលើកនេះ គឺដោយសារគាត់ចង់ផ្តោតលើការជួយក្លឹបរបស់គាត់គឺ Kawasaki Frontale ក្នុងលីគជប៉ុន ហើយគាត់មិនចង់រងរបួសដែលអាចប៉ះពាល់ដល់ឱកាសនៃការបង្ហាញខ្លួនជាមួយគាតនៅក្លឹប។
ការប្រកួតពានរង្វាន់ Mitsubishi Electric AFF Cup ឆ្នាំ 2022 លើកនេះធ្វើឡើង ស្របពេលដែល Kawasaki ចាប់ផ្តើមរដូវកាលមុនរបស់ពួកគេ ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ 2023 ហើយ Chanathip ចង់ផ្តោតអារម្មណ៍របស់គាត់ជាមួយក្រុម។
«និយាយតាមត្រង់ទៅ ខ្ញុំចង់លេងជាមួយជម្រើសជាតិ ប៉ុន្តែខ្ញុំបានលេងក្នុងការប្រកួតនេះ ៤ ដង ហើយខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតលើកនេះទេ»។
«ខ្ញុំចង់ផ្តល់ឱកាសឲ្យកីឡាករក្មេងៗបានចូលលេង នេះគឺដោយសារយើងមិនមានកីឡាករគ្រប់គ្រាន់ ដើម្បីជំនួសកីឡាករចាស់ៗ។ ជម្រើសជាតិក្មេងៗជំនាន់ក្រោយរង់ចាំឱកាសលេងហើយយើងត្រូវផ្តល់ឱកាសឲ្យគេ»។
«នោះនឹងក្លាយជាដើមទុនសម្រាប់ប្រទេសថៃ ក្នុងការបន្តប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ ជាពិសេសកម្រិតអាស៊ី បន្ទាប់ពីខ្ញុំចូលនិវត្តន៍ពីបាល់ទាត់អាជីព»។
Chanathip Songkrasin បាននិយាយថា «គ្រប់ការប្រកួតទាំងអស់ ថៃមិនអាចចាញ់បានទេ។ លេងជាមួយអ្នកណាក៏ដោយ យើងត្រូវក្លាយជាជើងឯក។ ការបរាជ័យក្នុងនាមជាជើងឯក ប្រាកដជាធ្វើឱ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែខ្ញុំសប្បាយចិត្តជាងនេះ ប្រសិនបើខ្ញុំអាចធ្វើបានជាមួយមនុស្សជំនាន់ថ្មី»។ .
Chanathip បានជួយថៃឡើងជាម្ចាស់ជើងឯកបីលើកក្នុងឆ្នាំ ២០១៤, ២០១៦ និង ២០២០។ ក្នុងឆ្នាំ ២០១៤ ថៃបានយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ៤-៣ ខណៈឆ្នាំ ២០១៦ ក្រុមដំរីសបានយកឈ្នះឥណ្ឌូណេស៊ីក្នុងលទ្ធផល ៣-២ សរុបទាំងពីរជើង។
ឥណ្ឌូណេស៊ីបានក្លាយជាជនរងគ្រោះម្តងទៀតរបស់ថៃក្នុងការប្រកួតចុងក្រោយនៃឆ្នាំ 2020 ដែលក្រុមដែលដឹកនាំដោយ Shin Tae-yong បានចាញ់ដោយលទ្ធផលសរុប 6-2 និងបានផ្តល់ឱ្យថៃនូវជើងឯកទី 6 ក្នុងប្រវត្តិសាស្ត្រនៃ AFF Cup ។