ads
ads
(Khmer) AFC CUP៖ មុនក្រោនប៉ះ Hougang គ្រូបង្វឹកទាំងសងខាងសុទ្ធសឹងតែមានជំនឿលើក្រុមខ្លួន និងគូរពទៅដល់គូប្រកួត
23-June-2022

(Khmer) ម្ចាស់ជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ ភ្នំពេញក្រោនត្រូវចាប់ផ្ដើមប្រកួតបើកឆាកនៃពានរង្វាន់ AFC CUP 2022 ក្នុងពូល I ជាមួយក្រុមចំណាត់ថ្នាក់លេខ៣ លីគកំពូលសិង្ហបុរីរដូវកាលមុន Hougang United នៅថ្ងៃសុក្រស្អែកនេះ វេលាម៉ោង០៩៖០០នាទីយប់ នៅកីឡដ្ឋាន Thong Nhat Stadium នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។

មុនការប្រកួតឈានមកដល់គ្រូបង្វឹកនៃក្រុមទាំង២ សុទ្ធសឹងតែមានជំនឿលើកូនក្រុម និងគូរពទៅដល់គូប្រកួតខ្លួនទៅវិញទៅមកក្នុងការនិយាយលើសន្និសីទសារព័ត៌មាននៃការប្រកួត។ គ្រូបង្វឹក Clement Teo របស់ Hougang United បាននិយាយថា៖ «ការប្រកួតជាមួយភ្នំពេញក្រោននឹងជាការលេងដ៏គួរឲ្យការចាប់អារម្មណ៍និងការប្រកួតប្រជែងប្រជែង។ ពួកគេជាក្រុមដែលបានអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក៏ដោយ យើងកំពុងទន្ទឹងរង់ចាំការប្រកួតនៅថ្ងៃស្អែក ហើយធ្វើឱ្យបានល្អដើម្បីឈានទៅវគ្គបន្ត»

សម្រាប់គ្រូបង្គោលភ្នំពេញក្រោន លោក Oleg Staranskyi ក៏បានលើកឡើងថា៖ «សម្រាប់ក្រុមក្នុងពូលរបស់យើងគឹមិនសូវជាឆ្ងាយគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែជាក្រុមល្អៗប្រចាំប្រទេស។ សម្រាប់ការប្រកួតជាមួយ Hougang United ខ្ញុំបានទស្សនាការប្រកួតរបស់គេ និងវិភាគដែរ ដោយពួកគេព្យាយាមលេងគ្រប់គ្រងការប្រកួតច្រើន។ ហើយនៅទីនេះមិនខុសពីកម្ពុជាទេ ទាំងពេលវាលា និងអាកាសធាតុ ខ្ញុំរីករាយនឹងពេលវេលាប្រកួតម៉ោង៩យប់ផងដែរ។ សម្រាប់ទីលានប្រកួតគឺល្អមែនទែន ប៉ុន្តែសម្រាប់ចំនុចអវិជ្ជមាននោះគឺទីលានហ្វឹកហាត់ ព្រោះក្នុងនាមជាគ្រូបង្វឹកខ្ញុំចង់ឲ្យកីឡាករលេងឲ្យអស់ពីសមត្ថភាពក្នុងពេលហ្វឹកហាត់ ប៉ុន្តែសម្រាប់ទីលានគឺយើងមិនអាចធ្វើបាន»

ជាមួយគ្នានេះផងដែរប្រធានក្រុមទាំងពីររូបដែលមានវត្តមាននៅក្នុងសន្និសីទការសែត ក៏បានបញ្ចេញមតិផ្ទាល់ខ្លួន ជាមួយនឹងការតាំងចិត្តរបស់ពួកគេប្រកបដោយឆន្ទៈ។ ប្រធានក្រុមភ្នំពេញក្រោន កីឡាករ ជួន ចាន់ចាវ និយាយថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ព្រោះពានរង្វាន់ឌ៏ធំសម្រាប់ពួកយើង។ យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការប្រកួតលីគកំពូលកម្ពុជា គឺគោលដៅដើម្បីលេងពានរង្វាន់មួយនេះ ដូច្នេះវាពិតជាសំខាន់សម្រាប់ពួកយើង»។ រីឯប្រធានក្រុម Hougang ខ្សែបម្រើ Fabian Kwok បានបន្ថែមថា «យើងនឹងចាត់ទុកប្រកួតនីមួយៗដែលមកដល់ ដោយ បង្ហាញជាមួយការលេងឲ្យបានល្អបំផុត ដើម្បីទទួលបាន ៩ពិន្ទុពីការប្រកួតទាំង៣ក្នុងពូល»

 

 

ads
ads