(Khmer) ក្នុងចំណោមកីឡា ៣៨ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ជាកីឡាមួយប្រភេទដែលត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏មិនសម្ដៅលើការហាត់យកហាត់សាច់ដុំធំៗនោះទេ វាក៏ជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារផ្សេងៗ។
សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ ក៏បានដាក់បញ្ចូលវិញ្ញាសារចំនួន ០៩ ដូចជា៖
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ កីឡាប្រភេទនេះនឹងធ្វើការប្រកួតរកជើងឯក មានកីឡាករ -កីឡាការិនីប្រមាណ ៥០នាក់ចូលរួមទាំង ០៩ វិញ្ញាសារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច នៅ Hall នៃផ្សារទំនើបអ៊ីអនសែនសុខ។
ដូច្នេះសម្រាប់អ្នកគាំទ្រកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កុំភ្លេចមកចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដើម្បីឈានទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕