ads
ads
(Khmer) Adidas រាយការណ៍ថាអាវ Messi អាហ្សង់ទីនត្រូវបានលក់អស់ទូទាំងភពផែនដី
18-December-2022

(Khmer) ក្រុមហ៊ុនផលិតកីឡា Adidas បានទម្លាយថា អាវ Lionel Messi នៃអាហ្សង់ទីន មិន​ថា​ទំហំ ​ឬ​ភេទ​ទេ គឺបានអស់​ពីស្តុក​បាត់​ទៅហើយ។

Adidas run out of Messi jerseys worldwide as Argentina reach World Cup final

មិនមានហាងណាមួយនៅលើពិភពលោក ដែលបច្ចុប្បន្នអ្នកអាចរកទិញអាវអាហ្សង់ទីនពិតប្រាកដដែលមានឈ្មោះ Leo Messi និងលេខ 10 នៅខាងក្រោយខ្នងនោះទេ ហើយអាវ​នេះ​ត្រូវ​បាន​លក់​អស់​នៅ​ទូទាំង​ពិភពលោក​ មាន​គ្រប់​ទំហំ​ទាំង​បុរស​ និង​នារី។

លោក Manu Heredia អ្នក​កាសែតឯករាជ្យម្នាក់ បានបង្ហាញបញ្ហារបស់ Adidas នៅលើ Twitter ។ មិនតែប៉ុណ្ណោះ ពួកគេ​បាន​អះអាង​ពី​ការ​បង្ហាញ​ខ្លួន ​នូវ​អាវ​ពិសេស​មួយ ​ប្រសិនបើ​អាហ្សង់ទីន​ឈ្នះ​ពាននៅ​យប់​នេះ។ លោក Heredia បានប្រកាសថា៖ ” Adidas បានបញ្ជាក់ថាស្តុកអាវអាហ្សង់ទីនរបស់ Messi បានអស់ពាសពេញភពផែនដី។ ដំណឹង​វិជ្ជមាន​គឺ​ថា​នឹង​មាន​ការ​បោះពុម្ព​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ទទួល​បាន​ជ័យ​ជម្នះរបស់អាហ្សង់ទីននៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​” ។

លើសពីនេះទៅទៀត គេហទំព័រលក់បន្ត StockX បច្ចុប្បន្នមានអាវ Messi World Cup មួយមានតម្លៃជាង 500 ដុល្លារហើយគេសន្មត់ថាលក់អស់ហើយ។ កង្វះ​អាវ Messi ក៏​បង្ក​ឱ្យ​មាន​ការ​ផលិត និង​លក់​ក្លែងក្លាយ​ដែរ។ អាហ្សង់ទីន​ច្បាស់​ជា​ជា​ក្រុម​ជម្រើស​ជាតិ​ដ៏​ពេញ​និយម​បំផុត​មួយ​ដែល Adidas ធ្វើ​ការ​ជាមួយ​នា​ពេល​បច្ចុប្បន្ន។ ការ​ផលិតអាវក្លែងក្លាយបាន​ធ្វើឱ្យ​មាន​បញ្ហាជាច្រើន ហើយក្រុមហ៊ុន Adidas បានដាក់​ពាក្យបណ្ដឹងទៅ សមាគមកីឡាបាល់ទាត់អាហ្សង់ទីនឱ្យ​ជួយអន្តរាគមន៍។

AFA បាននិយាយថា៖ “យើងមិនអាចធ្វើអ្វីបានទេ ទោះបីជាវាស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់យើងក្នុងការលក់បន្ថែមទៀតក៏ដោយ” ។ “វាជាបញ្ហារបស់ Adidas ហើយមានបញ្ហានៅក្នុងប្រទេសដែលប៉ះពាល់ដល់ពួកគេ ដូចជាឧបសគ្គក្នុងការនាំចូល និងកង្វះកម្លាំងពលកម្ម ក៏ដូចជាកម្រិតខ្ពស់នៃតម្រូវ​ការជាសាធារណៈ”។

ក្រុមហ៊ុនសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើការផលិតអាវ Messi បន្ថែមទៀតនៅពេលនេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ពេល​វេលា​សម្រាប់​ការ​ចេញ​លក់​អាវ​បន្ថែម​នោះ​ទេ។

ads
ads