(Khmer) លោក Roman Abramovich បានសម្រេចចិត្តលក់ក្លិប Chelsea ហើយ លោកនឹងបរិច្ចាគប្រាក់សុទ្ធទាំងអស់ទៅកាន់ជនរងគ្រោះក្នុងប្រទេសអ៊ុយក្រែន។
លោក Abramovich បានមកកាន់កាប់ Chelsea ក្នុងនាមជាម្ចាស់ក្លិបតាំងពីឆ្នាំ២០០៣ គិតមកទល់ពេលនេះមានរយៈពេល១៩ឆ្នាំ ហើយ គ្រប់យ៉ាងនៅពេលនេះត្រូវបានបញ្ចប់បន្ទាប់ពីលោកជាជនជាតិរុស្សី ស្របពេលដែល រុស្សីកំពុងតែធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសអ៊ុយក្រែន ក៏ រដ្ឋាភិបាលចក្រភពអង់គ្លេសបានហាមឃាត់លោកមិនឲ្យចូលមកកាន់ប្រទេសអង់គ្លេសទៀតឡើយ។
ទាក់ទងនឹងប្រាក់ជំនួយទៅកាន់ជនគ្រោះនៅប្រទេសអ៊ុយក្រែន លោក Abramovich បាននិយាយថា៖
ប្រាក់ចំណូលដែលទទួលបាននឹងជាប្រយោជន៍ដល់ជនរងគ្រោះទាំងអស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះរួមបញ្ចូលទាំងការផ្តល់មូលនិធិសំខាន់ៗឆ្ពោះទៅរកតម្រូវការបន្ទាន់របស់ជនរងគ្រោះ ក៏ដូចជាការគាំទ្រការងាររយៈពេលវែងនៃការស្តារឡើងវិញ៕
ប្រភព៖ Metro