ads
ads
(Khmer) Abramovich បានអនុញ្ញាតឱ្យវិនិយោគ 30 លានផោននៅ Chelsea ដើម្បីរក្សាក្លឹបឱ្យនៅមានដង្ហើម
24-March-2022

(Khmer) យោងតាមកាសែត The Times រដ្ឋាភិបាលចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យលោក Roman Abramovich បញ្ចូលទឹកប្រាក់ចំនួន៣០ លានផោនទៅក្នុងក្លឹប Chelsea ដើម្បីរក្សាក្លឹបឱ្យនៅស្ថិតស្ថេរ។

ការ​សម្រេច​នេះ​កើត​ឡើង​ បើ​ទោះ​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី​រុស្ស៊ី​ដោយ​រដ្ឋាភិបាល​អង់គ្លេស​ក៏​ដោយ។ Chelsea ត្រូវ​បាន​ដក​ហូត​ប្រាក់​ចំណូល​ភាគ​ច្រើន​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​ធ្វើ​ការ​ក្រោម​អាជ្ញា​ប័ណ្ណ​មាន​កំហិត។

ឥឡូវនេះរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេលក់សំបុត្រចូលទស្សនាការប្រកួត FA Cup និង Champions League ប៉ុន្តែប្រាក់ចំណូល(ដើម​ទុក​នៅ​ដដែល​ហើយ​ប្រាក់ចំណេញដកចេញ)នឹងទៅដល់ជនរងគ្រោះនៃសង្គ្រាមនៅអ៊ុយក្រែន មិនមែនទៅក្លឹបខ្លួនឯងនោះទេ។

ក្រុមតោខៀវរកឃើញថាពួកគេស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនស្ថិតស្ថេរ ខណៈដែលដំណើរការលក់កំពុងអូសបន្លាយពេលវេលា​កាន់​តែ​វែង៕

ads
ads