ads
(Khmer) សប្តាហ៍ទី១៧៖ អ្នកចាំទីនៅ CPL ណារក្សាសំណាញ់ទីច្រើនជាងគេរដូវកាលនេះ…?
14-January-2025

(Khmer) អ្នកចាំទីរបស់ក្លិបព្រះខ័នរាជស្វាយរៀង វីរៈ ដារា កំពុងតែឈរតំណែង​ទី​មួយ​ដែល​រក្សា​សំណាញ់​ទី​មិន​ឱ្យគេទាត់​បាន​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​រដូវ​កាល​នេះគិតត្រឹមសប្តាហ៍ទី ១៧ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។

អ្នកចាំទីសញ្ជាតិខ្មែរវ័យ ២១ ឆ្នាំរូបនេះបាន​បិទមិនឱ្យយ​គេ​ទាត់​ចូល​បាន ១០ ប្រកួត ដោយចុងក្រោយជួយព្រះខ័នរាជស្វាយរៀង ឈ្នះ ២-០ លើបឹងកេត កាលពីអាទិត្យមុន។ ជាមួយគ្នានេះ អ្នកចាំទី យី ប៊ុនហេង របស់ក្លិបអង្គរថាយហ្គឺរ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយបិទមិនឱ្យគេទាត់ចូលបាន ៧ ប្រកួត ស្របពេលអ្នកចាំទី រ៉េត លីហេង របស់ក្លិបណាហ្គាវើលដ៍ ចំនួន ៥ ប្រកួត និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ក្លិបវិសាខា ចំនួន ៥ ប្រកួត។ គួរជម្រាបថា កាលពីរដូវកាល ២០២៣-២៤ អ្នកចាំទី វីរៈ ដារា បានក្លាយជា​ម្ចាស់ដៃស្រោមមាស បន្ទាប់ពីរូបគេបិទមិនឱ្យគេទាត់ចូល ៩ ប្រកួត ជាមួយនឹងឈ្នះពានរង្វាន់ CPL និង HSC ផងដែរ៕

ads