ads
(Khmer) PSM Makassar យក​ការ​ប្រកួត​ជាមួយ​ក្រុម​ស្វាយរៀងស្ដារមុខមាត់​បាល់ទាត់ឥណ្ឌូណេស៊ីឡើងវិញ
07-January-2025

(Khmer) ក្លិប PSM Makassar ស្ថិតក្នុងនិន្នាការមិនល្អសោះ​នៅ​ចុងឆ្នាំ២០២៤។ ពួកគេបានចាញ់ 2-1 ក្រោមស្នាដៃក្រុម Persita Tangerang កាលពីថ្ងៃអាទិត្យ (12/29/2024)។

លើសពីនេះទៀត PSM Makassar ត្រូវបានពិន័យសម្រាប់ការចាញ់ 3-0 ទៅ Barito Putera; ការ​កាត់​បី​ពិន្ទុ និង​ពិន័យ​ជា​ប្រាក់ 90 លាន​រូពីពីបទបន្លំកីឡាករលើទីលាន។

ជាលទ្ធផល PSM Makassar បានបញ្ចប់ជុំទីមួយនៃលីគកំពូលឥណ្ឌូណេស៊ី Liga 1 រដូវ​កាល 2024/2025 ក្នុងចំណាត់ថ្នាក់ទី 11 ជាមួយនឹង 24 ពិន្ទុ។

ដូច្នេះហើយ PSM Makassar បាន​កំណត់គោលដៅ​ថា ជំណួប​ជាមួយស្វាយរៀងក្នុងការប្រកួតលើកទី៣ នៃពានរង្វាន់ក្លិបជើងឯកអាស៊ានឆ្នាំ២០២៤/២០២៥ (ACC) ជាកន្លែងស្ដារមុខមាត់របស់ខ្លួនឡើង​វិញ។

ជ័យជំនះគឺជាគោលដៅរបស់​ពួកគេ ទោះបីជាពួកគេកំពុងដើរតួជាភ្ញៀវនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា សម្រាប់​ការ​ប្រកួតនៅថ្ងៃពុធនេះក៏ដោយ។ ។ PSM Makassar ត្រូវការ​បី​ពិន្ទុ​ដើម្បី​រក្សា​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។

ពេល​នេះក្រុមរបស់​លោក Bernardo Tavares កំពុងឈរកំពូលតារាងពូល A ដោយមាន 4 ពិន្ទុពីការឈ្នះមួយ និងស្មើមួយ។ ប្រធានក្រុម Akbar Tanjung បាន​និយាយថា៖ «សង្ឃឹម​ថា​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​ យើង​អាច​ទទួល​បាន​លទ្ធផល​ដែល​ចង់​បាន (ឈ្នះ)»។ យ៉ាង​ណា​មិញ ការ​នាំ​យក​បី​ពិន្ទុ​មក​ផ្ទះ​នឹង​មិន​ងាយ​ស្រួល​ឡើយ។ ស្វាយរៀង ជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២០២៤»។

«ការលេងដ៏ជាប់លាប់របស់ពួកគេនៅតែបន្តក្នុងរដូវកាលនេះ។ តាម​ពិត​ទៅ ពួក​គេ​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​ដែល​មាន​៣៧​ពិន្ទុ។ ៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងលីគកំពូលកម្ពុជា ភ្នំពេញក្រោន»។

នៅក្នុង ACC ក្រុមរបស់លោក Pep Munoz ស្ថិតក្នុងចំណាត់ថ្នាក់ទី 4 ដោយមានបីពិន្ទុ។

អ្នក​សង្កេត​ការណ៍​កីឡា​បាល់​ទាត់ឥណ្ឌូណេស៊ីលោក Basri Badussalam នៅ​តែ​វិភាគថា PSM Makassar នឹងឈ្នះ​លើ​ក្រុម​ស្វាយរៀង។

ការ​វិភាគនេះ​ មើល​​តាម​ការ​ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​បាន​ឆ្លង​កាត់រួច​មក​ហើយ។ PSM Makassar ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​ជាង ​ព្រោះ​ការ​ប្រកួត​ League 1 មាន​ការ​ប្រកួត​ប្រជែង​ជាង​លីគ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​ខ្ញុំ​គិត​ថា PSM Makassar នៅ​តែ​អាចឈ្នះ ​ក្រុម​ស្វាយរៀង​បាន»។

ads