ads
ads
កម្មអ្វីម្លេះទេ!! Neymar នឹង​ត្រូវ​អវត្តមាន​មួយ​ខែ​កន្លះ​ជាមួយ​នឹង​របួស​ថ្មី
07-November-2024

Neymar បានរងរបួសសរសៃពួរក្នុងការបង្ហាញខ្លួនជាលើកទីពីររបស់គាត់សម្រាប់ក្រុម Al Hilal បន្ទាប់ពីរងរបួស ACL ដែលបានធ្វើឱ្យគាត់អវត្តមានអស់រយៈពេលមួយឆ្នាំ។

របួសថ្មីរបស់ Neymar គឺជាបញ្ហាសរសៃពួរ មិនមែនជង្គង់របស់គាត់ដូចដែលក្លិបរបស់គាត់បញ្ជាក់នោះទេ។ ប៉ុន្តែគាត់នឹងត្រូវ​នៅក្រៅទីលានយ៉ាងហោចណាស់មួយខែ។

Al Hilal បានសរសេរនៅលើ Twitter ផ្លូវការរបស់ពួកគេថា៖ “គាត់ [Neymar] នឹងទទួលការព្យាបាល និងទទួលបានកម្មវិធីស្តារនីតិសម្បទាដែលនឹងមានរយៈពេលពី 4 ទៅ 6 សប្តាហ៍” ។

Neymar លេងបានតែ 7 ប្រកួតប៉ុណ្ណោះចាប់តាំងពីចុះកុងត្រាជាមួយ Al Hilal ក្នុងឆ្នាំ 2023 ក្នុងតម្លៃ 90 លានអឺរ៉ូពី PSG ។

ads
ads