ads
ads
Ruben Amorim ថា​ លោក​ចង់​លេង​ស្ទីលមួយនេះ​ពេល​មក​ដល់ Man Utd
05-November-2024

លោក Ruben Amorim ដែលជាគ្រូបង្វឹករបស់ក្លិប Man United បានបើកចំហរអំពីទម្រង់លេងដែលគាត់ពេញចិត្ត មុនពេលការប្រកួតរបស់ Sporting CP ទល់នឹង Man City ។

គាត់បានប្រាប់ TNT Sport ថា៖ «ដូចដែលខ្ញុំបាននិយាយអញ្ចឹង ខ្ញុំបារម្ភកីឡាកររបស់ខ្ញុំ។ខ្ញុំចង់ឱ្យពួកគេមានអារម្មណ៍ស្រួលក្នុងការលេងបាល់ទាត់ដើម្បីឈ្នះការប្រកួត ជាជាងបង្ហាញអ្វីមួយទៅកាន់អ្នកគាំទ្រអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើកីឡាកររបស់ខ្ញុំនៅទីនេះច្រើនជាង»។

«ខ្ញុំ​គិត​ថា​យើង​មាន​ទេព​កោសល្យ​ក្នុង​ការ​លេង​ឱ្យ​បាន​ល្អ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​មាន​អារម្មណ៍​សុខ​ស្រួល ដូច្នេះ​នោះ​គឺ​ជា​ការ​ផ្តោត​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំ​យល់​ថា​នឹង​មាន​មនុស្ស​ជា​ច្រើន​វិនិច្ឆ័យ​ក្រុម​របស់​ខ្ញុំ និង​វិនិច្ឆ័យ​ការងារ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកួត​តែ​មួយ​ប៉ុណ្ណោះ»។

«ខ្ញុំដឹងរឿងនោះ ប៉ុន្តែខ្ញុំមិនបានគិតអំពីវាទេ។ ខ្ញុំគ្រាន់តែផ្តោតទៅលើកីឡាកររបស់ខ្ញុំ និងគុណភាពក្រុម។ ពិតណាស់ ខ្ញុំចង់បានក្រុមដែលអាចគ្រប់គ្រងបាល់ដោយមិនខ្លាច ប៉ុន្តែយើងនឹងឃើញនៅថ្ងៃស្អែក»។

Amorim ចូលចិត្តលេងជាមួយនឹងទម្រង់ 3-4-3 ហើយអ្នកគាំទ្រ Man United អាចនឹងយល់ឃើញពីទស្សនៈរបស់គាត់នៅក្នុងការប្រកួត Champions League នាពេលខាងមុខ។

ads
ads