លោក Ruben Amorim បានបញ្ចេញប្រតិកម្ម ជាលើកដំបូងបន្ទាប់ពីត្រូវបានប្រកាសជាគ្រូបង្វឹករបស់ Man United។
អ្នកសារព័ត៌មានន័រវេស Frederik Filtvedt ដែលជាសមាជិកនៃក្លិបអ្នកគាំទ្រ Man United តំបន់ Scandanavian បានទាក់ទងទៅកាន់ Amorim តាមរយៈអ៊ីមែល ដើម្បីអបអរសាទរគាត់ចំពោះការងារថ្មី។
ការឆ្លើយតបរបស់លោកគឺ៖ “អរគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នក។ ខ្ញុំនឹងមិនធ្វើឱ្យអ្នកខកចិត្តទេ” ។
Man United បានបញ្ជាក់ថា Amorim បានចុះកិច្ចសន្យារហូតដល់ខែកក្កដា ឆ្នាំ 2027 ហើយនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី 11 ខែវិច្ឆិកា បន្ទាប់ពីសម្រាកអន្តរជាតិ FIFA DAY។