(Khmer) អាជ្ញាកណ្តាលជនជាតិស្លូវេនី លោក Slavko Vincic ត្រូវបានតែងតាំងឲ្យធ្វើជាអាជ្ញាកណ្ដាលដឹកនាំ ការប្រកួត UEFA Champions League រវាង Barcelona និង Bayern Munich នៅយប់ថ្ងៃពុធ។
Vincic ត្រូវបានគេស្គាល់ ដោយសារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់គាត់។ គាត់គឺជាអាជ្ញាកណ្តាលក្នុងអំឡុងពេលប្រកួតក្រៅដីរបស់ Barcelona ជាមួយក្រុម Inter Milan ក្នុងរដូវកាល 2022-23 ដែលក្នុងការប្រកួតនោះ Barcelona ចាញ់១ទល់០ ជ្រុះចេញពីបពារង្វាន់ UEFA Champions League តែម្ដង។
អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជាច្រើនមានអារម្មណ៍ថា គាត់បានទទួលការខលចូល និងលើកទូរស័ព្ទ ធ្វើឱ្យមានចម្ងល់ជាច្រើន ជាពិសេសប៉ះពាល់ដល់លទ្ធផលនៃការប្រកួតនោះផងដែរ។ Barcelona នឹងសង្ឃឹមថានឹងទទួលបានបទពិសោធផ្សេងពីគ្នានៅពេលនេះ ខណៈដែលពួកគេប៉ះជាមួយ Bayern Munich ជាក្រុមដែលពួកគេមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។