(Khmer) របាយការណ៍នៅក្នុងប្រទេសចិនបាននិយាយថា មនុស្សចំនួន 43 នាក់ រួមទាំងអតីតកីឡាករ បុគ្គលិក និងអ្នកគ្រប់គ្រងផ្នែករដ្ឋបាល ត្រូវបានដាក់ពិន័យដោយសហព័ន្ធកីឡាបាល់ទាត់ចិន សម្រាប់បទល្មើសរួមទាំងការរៀបចំលទ្ធផលការប្រកួតទុកមុន និងទម្រង់នៃអំពើពុករលួយផ្សេងទៀត។
អតីតកីឡាករជម្រើសជាតិដូចជា Jin Jingdao, Guo Tianyu និង Gu Chao ត្រូវបានចោទប្រកាន់ក្នុងរឿងអាស្រូវទាំងនេះ។ តារាបាល់ទាត់កូរ៉េខាងត្បូង Son Jun-ho រួមជាមួយនឹងមនុស្ស ១២៨ នាក់ផ្សេងទៀត ត្រូវបានស៊ើបអង្កេតកាលពី ២ ឆ្នាំមុន ជុំវិញការភ្នាល់បាល់ខុសច្បាប់នៅក្នុងប្រទេសចិន ហើយត្រូវបានប៉ូលីសឃាត់ខ្លួន។ ប៉ុន្តែរឿងនេះបានផ្ទុះឡើង បន្ទាប់ពីមានកីឡាករចិនមួយចំនួនទទួលបានបម្រាម។
Son Jun-ho ដែលត្រូវបានស៊ើបអង្កេតមុននេះ ត្រូវបានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុងរឿងអាស្រូវ ទោះបីជាកីឡាកររូបនេះបានចាកចេញពីប្រទេសចិនរួចហើយកាលពីខែមីនា ឆ្នាំ 2024 ក៏ដោយ។ សហព័ន្ធកីឡាបាល់ទាត់ចិនបានអះអាងថា Son ដែលលេងឱ្យ Shandong Taishan បានទទួលសំណូក និងរៀបចំលទ្ធផលការប្រកួតអស់រយៈពេលជាយូរមកហើយ។
មិនយូរប៉ុន្មានកន្លងទៅនេះ អតីតកីឡាករជម្រើសជាតិចិន និងជាអតីតកីឡាកររបស់ក្លិប Everton លោក Lie Tie បានសារភាពកំហុសចំពោះការរៀបចំលទ្ធផលការប្រកួតដោយទទួលយកថាគាត់បានទទួលសំណូកចំនួន 9.7 លានអឺរ៉ូដើម្បីលក់ការប្រកួត។