(Khmer) Arsenal កំពុងចរចាលើកិច្ចសន្យាថ្មីជាមួយអ្នកចាត់ការ Mikel Arteta ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ នេះបើយោងតាមកំពូលអ្នកកាសែតដោះដូរកីឡាករលោក Fabrizio Romano ។
ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ 2019 គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្រុមឱ្យមានកៅអីលេង Champions League ឡើងវិញរាល់ឆ្នាំ និងស្ទើរតែឈ្នះ Premier League ក្នុងរយៈកាល២រដូវកាលចុងក្រោយ។
ទោះបីជាកិច្ចព្រមព្រៀងរបស់គ្រូបង្វឹកវ័យ 42 ឆ្នាំនៅ Emirates ជិតដល់ទីបញ្ចប់ក៏ដោយ ក៏ភាគីទាំងពីរបានធូរស្រាល ហើយមិនមានការប្រញាប់ប្រញាល់ក្នុងការបញ្ចប់លក្ខខណ្ឌថ្មីនោះទេ។
លោក Arteta កំពុងសប្បាយចិត្តជាមួយនិងគម្រោងយុទ្ធសាស្រ្តរបស់ Arsenal ក៏ធ្លាប់មានដំណឹងចាកចេញទៅកាន់ក្លិបផ្សេងដែរ ស្របពេលមួយរយៈមុន គាត់ក៏មានទំនាក់ទំនងជាមួយ FC Barcelona មុនពេលក្លិបអេស្ប៉ាញមួយនេះចុះកុងត្រាយកលោក Hansi Flick៕