(Khmer) ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំឡាវ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ ដែល២ប្រកួតកន្លងមកបានក្លាយជាការត្រួសត្រាយផ្លូវឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពេលនេះពួកគេកំពុងតាមពីក្រោយប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីដោយមាន៦ពិន្ទុក្នុងពូល A ដូចគ្នា តែឡាវមានគ្រាប់ស៊ុតតិចជាង។ ក្រុមកំពូលតារាងនៃពូលនីមួយៗ រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតមួយក្រុម នឹងបន្តទៅការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតខាងមុខរបស់ក្រុមជាមួយនឹងក្រុមឥណ្ឌូណេស៊ីនៅថ្ងៃទី ២៧ ខែមិថុនា នឹងមានសារៈសំខាន់សម្រាប់ U16ឡាវ ក្នុងការកំណត់ការឈានទៅវគ្គបន្ត។ ក្នុងការប្រកួតកន្លងមក ពួកគេបានយកឈ្នះសិង្ហបុរី ២-១ កាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានបើកការប្រកួតដោយយកឈ្នះហ្វីលីពីន ៣-០ កាលពីថ្ងៃទី២១ ខែមិថុនា។
U-16 Boys Championship ដំណើរការពីថ្ងៃទី 21 ខែមិថុនា ដល់ថ្ងៃទី 4 ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី មានក្រុមមកពី 12 ប្រទេស ចែកចេញជា ៣ ពូល។ ពូល A រួមមាន ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរី ខណៈពូល B មាន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងប្រ៊ុយណេ។ ពូល C មាន ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ត្រាលី។