(Khmer) បាត់បង់ឱកាសល្អៗជាច្រើនទល់នឹងក្រុមជម្រើសជាតិ U16 កម្ពុជា ក្រុមជម្រើសជាតិ U16 វៀតណាម ត្រូវទទួលលទ្ធផលស្មើ ១-១ ក្នុងការប្រកួតទី២ នៃពូល B នៃពានរង្វាន់ U16 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤កាលយប់មិញ។
បន្ទាប់ពីទទួលជ័យជម្នះយ៉ាងខ្លាំងក្លាជាមួយនឹងលទ្ធផល 15-0 ទល់នឹង U16 ប្រ៊ុយណេ U16 វៀតណាមបានរំភើបរីករាយក្នុងការប្រកួតលើកទីពីរជាមួយ U16 កម្ពុជា។ ទម្រង់វាយសម្រុកក្នុងទម្រង់ 4-3-3 ជួយឱ្យគ្រូបង្វឹក Tran Minh Chien និងក្រុមរបស់គាត់ដាក់សម្ពាធខ្លាំងមកលើកម្ពុជា។ នៅនាទីទី៦ វៀត ឡុង រកចន្លោះបាន ហើយបានស៊ុតតម្រង់ទីពីស្លាបស្តាំ តែអ្នកចាំទីកម្ពុជាសង្គ្រោះបាន។ ប៉ុន្មាននាទីក្រោយមក Van Bach បានតែតបាល់តម្រង់ទីយ៉ាងគ្រោះថ្នាក់ ប៉ុន្តែមិនអាចស៊ុតចូលទីបាននោះទេ។ នៅនាទីទី ៣២ Duy Dang បានបញ្ជូនបាល់កាត់មុខទីកម្ពុជា។ តែជាអកុសល ខ្សែការពាររបស់ក្រុមកម្ពុជាទាត់បាល់ចេញ។
ចូលដល់វគ្គទី២ ត្រឹមនាទីទី ៥៧ ទើបU16 វៀតណាម រកបានមួយគ្រាប់បើកការប្រកួត។ ក្នុងស្ថានភាពទល់នឹងការទាត់បាល់ជ្រុង ខ្សែការពាររបស់ក្រុម U16 វៀតណាម ហើយ វិរៈ បានរត់ចូល និងរកគ្រាប់បាល់តាមស្មើ។ វៀតណាមមានឱកាសជាច្រើនលើកច្រើនសារខណៈដែលក្រុមកម្ពុជាចុះការពារនៅចុងម៉ោងតែយ៉ាងគ្មានគ្រាប់បាល់កើតឡើងទៀតទេ។
លទ្ធផលនេះធ្វើឱ្យ U16 វៀតណាមខាតអស់២ពិន្ទុ សរុបបាន៤ពិន្ទុស្មើជាមួយកម្ពុជា U16 គ្រាន់តែលើសគ្រាប់បាល់ចំណេញ។ ប្រកួតចុងក្រោយ! ពួកគេត្រូវជួប U16 មីយ៉ាន់ម៉ា ខណៈដែលកម្ពុជាជួបក្រុម U16 ប្រុយណេ ដែលរបូត២៣គ្រាប់ក្នុង២ប្រកួតដំបូង ឈរបាតតារាង៕