(Khmer) Man United ត្រូវបានគេរំពឹងថានឹងរក្សា Erik ten Hag ជាគ្រូបង្វឹកសម្រាប់រដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិហូឡង់ត្រូវបានគេរាយការណ៍ថាត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំបន្ថែមទៀត។
ការងាររបស់ Ten Hag ក្នុងការអភិវឌ្ឍកីឡាករវ័យក្មេងមកលេងនៅឈុតធំដែលមានដូចជា Alejandro Garnacho និង Kobbie Mainoo ត្រូវបានគេជឿថាជាក្រេឌីតសំខាន់ក្នុងការសម្រេចចិត្តរបស់ក្លិបរក្សាគាត់បន្តទៀត។
ជាការពិតណាស់ កីឡាករវ័យក្មេងដែលមានទេពកោសល្យបានរីកចម្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់។ ក្នុងកំឡុងឆ្នាំដំបូងគាត់បានលើក Garnacho មលកលេងនៅឈុតធំ ខណៈដែល Mainoo ឡើងមកលេងកាលពីរដូវកាលមុន។ Omari Forson និង Willy Kambwala ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេផងដែរ។
និន្នាការនោះត្រូវបានគេរំពឹងថានឹងបន្ត។ Mainoo និង Garnacho នឹងក្លាយជាតួអង្គសំខាន់នៅក្នុងយុទ្ធនាការខាងមុខនេះ។ Amad ក៏គួរតែទទួលបានពេលវេលាលេងលើទីលានបន្ថែមទៀតដោយមានការចាប់អារម្មណ៍ដល់ចុងបញ្ចប់នៃរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា Toby Collyer នឹងឡើងមកលេងឈុតធំក្នុងរដូវកាល 2024/25 ។ ខ្សែបម្រើការពារវ័យក្មេងត្រូវបានបញ្ចូលក្នុងក្រុមធំរបស់ក្រុមបិសាចក្រហម Manchester United កាលពីរដូវកាលមុន។
គាត់បានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ខណៈដែលហង្សក្រហមចាញ់ Wrexham 3-1 ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅមិនទាន់បង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតប្រជែងនៅឡើយទេ។