(Khmer) MANCHESTER United ប្រឈមមុខនឹងការកាត់ចេញពី Europa League ដោយសារតែភាគហ៊ុនរបស់លោក Sir Jim Ratcliffe នៅក្នុងក្លិប Nice របស់បារាំង។
ក្រុមទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅពាន Europa League រដូវកាលក្រោយ បន្ទាប់ពី United បានផ្តួល Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយ Nice បានធានាកៅអីរបស់ពួកគេដោយបញ្ចប់ចំណាត់ថ្នាក់ទី 5 ក្នុង Ligue 1 ។ ប៉ុន្តែច្បាប់កម្មសិទ្ធិរបស់ UEFA រារាំងក្លិបដែលមានឥទ្ធិពលសម្រេចចិត្តរបស់ម្ចាស់តែមួយ ពីការប្រកួតក្នុងពានតែមួយជាមួយគ្នា។ លោក Ratcliffe Ineos បានកាន់កាប់ក្លិប Nice ទាំងស្រុងបន្ទាប់ពីទិញអស់លុយ 88.77 លានផោនក្នុងឆ្នាំ 2019 ។
ឥឡូវនេះក្រុមហ៊ុនរបស់គាត់មានភាគហ៊ុន 27.7 ភាគរយនៅក្នុង United បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀង ១.៣ប៊ីលានជាមួយ Glazers ។ ក្រុមហ៊ុន Ineos មានពេលរហូតដល់ថ្ងៃច័ន្ទ ទី 3 ខែមិថុនា ដើម្បីបញ្ចុះបញ្ចូល Uefa ថា Nice និង United អាចប្រកួតប្រជែងក្នុង Europa League នៅរដូវកាលក្រោយជាមួយគ្នា។
Telegraph និយាយថា ក្រុមប្រឹក្សាឯករាជ្យមួយនឹងធ្វើសេចក្តីសម្រេចថាតើលក្ខណៈវិនិច្ឆ័យដែលពេញចិត្តត្រូវបានបំពេញឬអត់។ ប៉ុន្តែករណីដ៏អាក្រក់បំផុតនឹងឃើញបិសាចក្រហមត្រូវធ្លាក់ទៅ Europa Conference League ខណៈ Nice ធានាបានការបញ្ចប់ចំណាត់ក្នុងលីគខ្ពស់ជាង Man Utd។ Ratcliffe និង Ineos នឹងសង្ឃឹមថា ភាគហ៊ុន 27.7 ភាគរយរបស់ពួកគេ អនុញ្ញាតឱ្យ United ប្រកួតប្រជែងពាន Europa League ខណៈដែលកម្រិតកំណត់របស់ Uefa សម្រាប់ការបំពានច្បាប់កម្មសិទ្ធិគឺក្រោម30 ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋីអង់គ្លេសរូបនេះ ជាអ្នកគ្រប់គ្រងពេញលេញលើប្រតិបត្តិការបាល់ទាត់ទាំងអស់នៅ Old Trafford ។ របាយការណ៍ក៏បានអះអាងផងដែរថា Ineos គ្រោងនឹងវិនិយោគបន្ថែម 245 លានផោនសម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធ្វើឱ្យពួកគេលើសពីកម្រិត 30 ភាគរយ។