ads
ads
(Khmer) ប្រទេសទាំង​១០​នេះនឹងធ្វើម្ចាស់​ផ្ទះការប្រកួតជម្រុះ AFC U17 ASIAN CUP 2025
28-May-2024

(Khmer) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសប្រទេសចំនួន ១០ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ។

ពាន​រង្វាន់សម្រាប់​យុវជនវ័យក្រោម​១៧​ឆ្នាំមួយនេះ​នឹង​បែងចែកចំនួន ១០ ពូលដែលមាន១០ប្រកទេសរួមមាន៖ ចិនតៃប៉ិ 🇹🇼 ឥណ្ឌូនេស៊ី 🇮🇩 គុយវ៉ែត 🇰🇼 កៀហ្ស៊ីស៊ីស្ថាន 🇰🇬 ប្រទេសឡាវ 🇱🇦 ប្រទេសកាតា 🇶🇦 អារ៉ាប៊ីសាអូឌីត 🇸🇦 ប្រទេសតាជីគីស្ថាន 🇹🇯 ប្រទេសថៃ 🇹🇭 ប្រទេសវៀតណាម 🇻🇳។

ក្រុមល្អបំផុតទាំង 10 ក្នុងពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតចំនួន 5 ក្នុងវគ្គជម្រុះ នឹងឈានទៅប្រកួតពានរង្វាន់ AFC U17 Asian Cup 2025 ជុំផ្ដាច់ព្រ័ត្រនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 20 ខែមេសា ឆ្នាំ 2025។

ចំណែកក្រុមកំពូលទាំង 9 នៃការប្រកួតជុំផ្ដាច់ព្រ័ត្រនេះ ក៏មានសិទ្ធិសម្រាប់ការប្រកួត FIFA U-17 World Cup ឆ្នាំ 2025 នៅប្រទេសកាតា ក្នុងនាមជាតំណាងរបស់ AFC ផងដែរ៕

ads
ads