(Khmer) លោក Masatada Ishii អ្នកចាត់ការទូទៅក្រុម ជម្រើសជាតិថៃ បានបង្ហើបពីគម្រោងធំរបស់ក្រុមជម្រើសជាតិថៃ បន្ទាប់ពីដឹងលទ្ធផលចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់អាស៊ាន 2024 (ASEAN Mitsubishi Electric Cup 2024) ដោយលោកមិនបានសន្យាថានឹងអាចក្លាយជាម្ចាស់ជើងឯកនោះទេ។
ក្រុមដំរីសឹកថៃ ធ្លាប់ជាជើងឯកនៃការប្រកួតនេះ 7 ដង (1996, 2000, 2002, 2014, 2016, 2020, 2022) ។ លើកនេះពួកគេស្ថិតក្នុងពូល A រួមជាមួយម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ហើយក្រុមឈ្នះក្នុងការប្រកួតជម្រុះ (ទីម័រឡេស្តេ ឬប្រ៊ុយណMasatada Ishii គ្រូបង្វឹកសញ្ជាតិជប៉ុនបាននិយាយបន្ទាប់ពីដឹងលទ្ធផលចាប់ឆ្នោតថា៖ «ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធអ្វីទេ។ យើងនៅមានពេលវេលាដើម្បីត្រៀមខ្លួនឱ្យអស់ពីសមត្ថភាព។ យើងព្យាយាមទៅវគ្គជម្រុះជុំទី៣សម្រាប់ World Cup 2026 ជាមុនសិន។ ចំណែកពានអាស៊ានវិញ យើងនឹងផ្តោតទៅតាមហ្នឹង»។
“យើងជាក្រុមអតីតជើងឯក។ វាគួរឱ្យចាប់អារម្មណ៍ចំពោះក្រុមប្រកួតប្រជែង។ យើងនឹងព្យាយាមលេងឱ្យបានល្អ និងយុត្តិធម៌តាមដែលអាចធ្វើទៅបាន។ ចំណែកក្រុមដែលយើងត្រូវប្រឈម ម៉ាឡេស៊ី និងសិង្ហបុរី យើងបានស្គាល់គ្នាច្បាស់។ ខ្ញុំជឿថាវានឹងក្លាយជាការប្រកួតដ៏សប្បាយមួយ»។
“ចុះបើសួរខ្ញុំថា ធាឆនាជើងឯកឬអត់? ខ្ញុំនៅតែមិនចង់សន្យា។ ប៉ុន្តែខ្ញុំសន្យាថានឹងព្យាយាមបន្តនៅក្នុងការប្រកួតឲ្យបានយូរតាមដែលអាចធ្វើទៅបាន»។