ads
ads
(Khmer) ‘Ferguson> Fraudiola’៖ ស្ថិតិមួយបង្ហាញពីមូលហេតុដែលជោគជ័យរបស់ Man City មិនអាចប្រៀបនឹង Sir Alex
20-May-2024

(Khmer) ក្រុម Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទីបួនជាប់ៗគ្នា ដោយបញ្ចប់ពីលើក្រុម Arsenal ត្រឹមពីរពិន្ទុ។

ស្របពេលការចោទប្រកាន់ការ​ចំណាយលុយ​មិនស្មើភាពគ្នា​ដល់ទៅ១១៥ករណីមិន​ទាន់​សម្រេច​ និងការចំណាយរាប់លានផោនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Pep Guardiola ពិតជាបានឆ្លាក់ឈ្មោះរបស់​គាត់​ជាគ្រូបង្វឹក​បាល់ទាត់​ល្អបំផុត​ម្នាក់​ក្នុង​ប្រទេស​អង់គ្លេស។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតិគួរឱ្យចាប់អារម្មណ៍មួយបង្ហាញពីមូលហេតុដែលជោគជ័យរបស់គាត់មិនអាចមកធៀបអ្វីដែលលោក Sir Alex Ferguson ធ្លាប់សម្រេចបានជាមួយ Manchester United ។

អ្នក​ចង់ក្រងស្ថិតិ Statman Dave បានបង្ហោះស្ថិតិក្នុងគណនី X ដោយគាត់បានកត់សម្គាល់ថា  លោក Sir Alex បានចំណាយសរុប 153 លានផោនលើការផ្ទេរដើម្បីឈ្នះ Premier League បីដងជាប់គ្នា។

ដោយឡែក! លោក Guardiola បាន​ចំណាយ​លុយ​ដល់ទៅ ៦២៤លានផោន ដើម្បី​ឈ្នះពាន Premier League ដល់ទៅ ៤​ដង គឺ​ច្រើន​ជាងលោក Sie Alex ដល់ទៅ ៤៧១​លាន​ផោន។

លោក Guardiola បានទទួលការគាំទ្រដ៏គួរឱ្យច្រណែនពីក្រុមលុយប្រេងរបស់ Man City ។ នេះ​មានន័យថា វាគ្មានភាពប្រណីតផ្នែកហិរញ្ញវត្ថុ គឺជាអ្វីដែលធ្វើឲ្យ Fergie ល្អជាងដាច់ ។

ads
ads