ads
ads
(Khmer) ហេតុផលសំខាន់ៗចំនួន 2 ដែល Rashford នឹងមិនចេញពី Man United នៅរដូវក្តៅនេះ
04-May-2024

(Khmer) Manchester United បើកចំហចំពោះលទ្ធភាពនៃការលក់ Marcus Rashford នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ talkSPORT កីឡាករវ័យ 26 ឆ្នាំទំនងជាមិនចាកចេញពី Old Trafford នៅមុនរដូវកាល 2024/25 នោះទេ។

នេះក៏ដោយសារតែហេតុផលពីរយ៉ាង។ ទីមួយគឺកង្វះចំណាប់អារម្មណ៍៖ ក្លិបផ្សេងទៀតកំពុង ‘ពិបាក’ ដាក់សំណើចុះកុងត្រាខ្សែប្រយុទ្ធរូបនេះណាស់។ គិត​មក​ដល់ពេល​នេះ មិនមាន​ក្លិបណាមួយល្បី​ថា​ចង់​បាន​គាត់​នោះទេ ស្របពេលដែលគុណផលលេងរបស់គាត់ម្ដងលិចម្ដងអណ្ដែត ពិបាកស្មានខ្លាំងណាស់។ PSG ធ្លាប់​មាន​ព័ត៌មានចចាម​អារ៉ាមចង់​បាន​គាត់​កាលពីរដូវ​កាលមុន ដើម្បី​យក​ទៅជំនួស Mbappe ដែល​នឹង​ចាកចេញទៅ Real Madrid ។

ទីពីរគឺទាក់ទងនឹងប្រាក់ខែដ៏ច្រើនរបស់គាត់។  Rashford ទទួល​បាន ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Man Utd ដែលនេះធ្វើឱ្យក្លិបផ្សេងៗទៀត​មិនអាចទ្រាំទ្រជាមួយការ​ចំណាយថ្លៃពលកម្មរបស់គាត់​បាន​នោះទេ។ តម្លៃដ៏ថ្លៃបែបនេះ វាច្រើនលើសលប់ទៅនឹងគុណផលលេងរបស់គាត់បាន​ផ្ដល់ឱ្យ Man Utd ក្នុងរដូវកាលនេះ។ ច្បាស់ណាស់! កីឡាកររូប​នេះ មិនចាកចេញ​ទៅកាន់​ក្លិបណាដែលផ្ដល់ប្រាក់ឈ្នួលតិចជា Man Utd នោះទេ។

ads
ads