(Khmer) Zinedine Zidane បានឈប់សម្រាកពីការងារតាំងពីចាកចេញពី Real Madrid ជាអ្នកចាត់ការជាលើកទីពីរក្នុងឆ្នាំ 2021។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ការងារគ្រូបង្វឹកជាមួយនឹងក្លិប Bayern Munich ដែលត្រូវបានចាត់ទុកថាជាគោលដៅបន្ទាប់ដ៏មានសក្តានុពលរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងប្រទេសបារាំងបានអះអាងថា Zidane នឹងមានបំណងចង់ផ្លាស់ទៅ Man United ជាង Bayern បើទោះបីជាគាត់បានបដិសេធ ការធ្វើការនៅក្នុងក្របខ័ណ្ឌ Premier League នាពេលកន្លងមកក៏ដោយ។
តំណែងរបស់ Erik ten Hag នៅ Old Trafford ត្រូវបានគេជឿថាស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែគាត់ដឹកនាំមិននឹងនរ ម្ដងលិចម្ដងអណ្ដែត មិនច្បាស់លាស់ ។ គ្រូបង្វឹកសញ្ជាតិហូឡង់អាចចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane ជាអ្នកមកអង្គុយកៅអីគ្រូបង្វឹកជំនួសដ៏មានសក្តានុពល។