ads
ads
(Khmer) មកដឹងពីមហាសន្និបាតសហព័ន្ធបាល់ទាត់កម្ពុជា លើកទី១៨ ឆ្នាំ២០២៤
13-March-2024

(Khmer) នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់លើកទី១៨ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី រាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។

ក្នុងអង្គពិធីសន្និបាត លើកទី១៨ ខាងលើក៏មានការភាគីជាច្រើនចូលរួមជាសក្ខីភាព មានដូចជា​៖
– ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងក្រសួងអប់រំ យុវជន និងកីឡា
– ឯកឧត្តម តែម ម៉ឺន តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
– លោកស្រី Siti Zuraina Abdullah (ស៊ីទិ ស្សរៃណា អាប់ដុលឡា តំណាងសហព័ន្ធកីឡាបាល់ ទាត់អាស៊ី (AFC)
– លោក Winston Lee (វីនស្តុន លី) អគ្គលេខាធិការសមាគមបាល់ទាត់អាស៊ាន (AFF)។

May be an image of 10 people, dais, newsroom and text

ចំពោះសមិទ្ធផលការងារ ឆ្នាំ២០២៣ ដែលស្តែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់ សហព័ន្ធកីឡាបាល់ទាត់រួមមាន៖
– ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជន
– ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូលរួមការប្រកួតអន្តរជាតិ ការអភិវឌ្ឍក្រុមបាល់ទាត់ក្រុមជម្រើសជាតិគ្រប់កម្រិត
– ការអភិវឌ្ឍធនធានមនុស្សមានដូចៗជា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស រដ្ឋបាល ពេទ្យ ការអភិវឌ្ឍបាល់ទាត់ក្នុងសាល ការអភិវឌ្ឍបាល់ទាត់នារី ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត អន្តរជាតិ ទាំងផ្លូវការ និងមិត្តភាព។

May be an image of 2 people and text that says 'OSm TIFFY NEOTICA TIFFY SaRa Lyyon Antacil preme eva Difelene DIOXZYE NTsport'

ក្រៅពីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រជាគោលដៅ និងកម្មវិធីសកម្មភាពជាក់ស្តែងចំនួនទាំង១២ចំណុចជាអាទិ៍មាន៖

១) ការអភិវឌ្ឍផ្នែករដ្ឋបាល និងការគ្រប់គ្រង

២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

៣) ការអភិវឌ្ឍ ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ

៤) ការអភិវឌ្ឍសមាគមទាំង ២៥ រាជធានី-ខេត្ត

៥) ការអភិវឌ្ឍក្លិប

៦) ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី)

៧) ការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជន

៨) ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី)

៩) ការអភិវឌ្ឍអាជ្ញាកណ្តាល (បុរស និងនារី)

១០) ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់

១១) ការអភិវឌ្ឍវេជ្ជសាស្រ្តកីឡា

១២) ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ។

សរុបសេចក្តីមក ដើម្បីឲ្យក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសមួយខ្លាំង លុះត្រាតែចំណុច អាទិភាពទាំង១២ ដែលបានរៀបចំខាងលើនេះ ត្រូវបានអភិវឌ្ឍន៍ឲ្យល្អប្រសើរទាំងបរិមាណ និងគុណភាពព្រមគ្នា។

ads
ads