(Khmer) Brighton នឹងត្រូវជួបក្រុម AS Roma ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជុំទី 16 ដែលការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (7 មីនា)នេះ។
ទោះជាយ៉ាងណាក៏ដោយ នៅមុនការប្រកួត អ្នកគាំទ្រ Brighton ពីរនាក់ត្រូវបានគេចាក់ក្នុងទីក្រុងរ៉ូមនៅយប់មុនការប្រកួត បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងដើម្បីមើលក្រុមរបស់ពួកគេលេង។
យោងតាមសារព័ត៌មាន Sky Sports ជនជាតិអង់គ្លេសពីរនាក់ដែលមានអាយុ 20 ឆ្នាំត្រូវបានវាយប្រហារភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈបុរសពាក់ម៉ាស់ប្រាំមួយទៅ ប្រាំពីរនាក់បានឡោមព័ទ្ធពួកគេនៅ Via Cavour ជិត Colosseum ។
ក្រៅពីត្រូវបានគេចាក់ហើយ កាបូបលុយ និងទូរស័ព្ទរបស់អ្នកគាំទ្រទាំងពីរក៏ត្រូវបានគេលួចនៅក្រោយការវាយប្រហារនេះដែរ។
អ្នកគាំទ្រអាយុ ២៧ ឆ្នាំម្នាក់ បានរងរបួសដោយត្រូវស្នាមចាក់ចំនួន ៣ កន្លែងនៅជើងម្ខាង ហើយអ្នកគាំទ្រវ័យក្មេងនោះបានទទួលស្នាមចាក់ចំនួន ២ កន្លែង – អ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅពេលនេះ។
ប៉ូលីសបានបញ្ជាក់ថានឹងកំពុងតាមរកអ្នកវាយប្រហារ ហើយថែមទាំងបានសន្យាថានឹងដាក់ពង្រាយមន្ត្រីចំនួន 100 នាក់ ដើម្បីបញ្ចៀសភាពតានតឹងអំឡុងពេលការប្រកួត Europa League ។