ads
ads
(Khmer) ពីតារាបង្ហាញម៉ូតមក​ក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់ Mariangela Presicce ទទួល​បាន​មតិអវិជ្ជមានខ្លាំង តែនាងបិទត្រចៀក ហើយបើកបេះដូង
05-March-2024

(Khmer) អាជ្ញាកណ្តាលស្ត្រីដែលវិវត្តន៍ខ្លួនពីតារាបង្ហាញម៉ូដម្នាក់បាននិយាយថា ទោះបីមានការបញ្ចេញមតិបែបអវិជ្ជ មានរើសអើងពីសំណាក់អ្នកគាំទ្រ រាល់ពេលដែលនាងដឹកនាំការប្រកួតបែបណាក៏ដោយក៏ មិនធ្វើឱ្យនាងបោះបង់ក្តីស្រឡាញ់បាល់ទាត់ឡើយ។

Mariangela Presicce អាយុ២០ ឆ្នាំបានឈ្នះកម្មវិធីប្រកួតសម្រស់ និងចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដជាច្រើននៅក្នុងប្រទេសកំណើតរបស់នាង។ នាង​ក៏​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​វិស័យ​បាល់ទាត់ និង​ជា​អាជ្ញាកណ្តាល​ដែល​មាន​សមត្ថភាព​ផង​ដែរ។

កាលពីមុន! នាងបានបង្ហាញខ្លួននៅក្នុងឈុតផ្លូវការរបស់នាងនៅឯកម្មវិធីបង្ហាញម៉ូដមួយ ហើយបានដកកាតក្រហមដើម្បីជានិមិត្តរូបនៃការបណ្តេញភាពភាពរើសអើង និងប្រមាទមកលើបាល់ទាត់។ Mariangela ដែលមកពីតំបន់ Nardo ជិតទីក្រុង Lecce ប្រទេសអ៊ីតាលី គឺតំណាងស្រីម្នាក់ក្នុងចំណោមអាជ្ញាកណ្តាលស្ត្រីមួយចំនួនដែលធ្វើការនៅក្នុងតំបន់នោះ។

នាង​បាន​និយាយ​អំពី​ការ​បំពាន​ដែល​នាង​ជួប​ប្រទះ​ពី​អ្នក​គាំទ្រ​នៅ​កន្លែង​ឈរទស្សនា។ តារា​ម៉ូដែល​ដែល​ទទួល​មរតក​នូវ​ក្ដី​ស្រឡាញ់​ចំពោះ​ការ​ប្រកួត​ពី​ឪពុក​របស់​នាង​ដែល​ជា​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «ការ​ប្រមាថ​ត្រូវ​បាន​គេ​បោះសម្ដៅ​មក​លើ​ខ្ញុំ»។

«ពួកគេប្រាប់ខ្ញុំឱ្យទៅផ្ទះធ្វើម្ហូប ទៅដាំស្លទៅ! ប៉ុន្តែខ្ញុំឆ្ពោះទៅមុខប្រឆាំងនឹងការរើសអើងបែបនេះ។ ខ្ញុំបានធ្វើជាអាជ្ញាកណ្តាលអស់រយៈពេលប្រាំឆ្នាំមកហើយ។ នៅលើទីលានប្រកួត ខ្ញុំលឺអ្វីៗគ្រប់យ៉ាង និងច្រើនទៀត ប៉ុន្តែខ្ញុំនឹងមិនបោះបង់ឡើយ»។

ឆ្លើយតប​នៅនឹងអ្នករិះគន់នាងបានជ្រើសរើសយកការបិទត្រចៀករបស់នាង ប៉ុន្តែមិនមែនបិទបេះដូងទេ។ នាងបង្ហាញពីកម្លាំង និងចំណង់ចំណូលចិត្តដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើង និងលើកទឹកចិត្តស្ត្រីកាន់តែច្រើនឱ្យបន្តក្តីសុបិនរបស់ពួកគេនៅពេលប្រឈមមុខនឹងភាពមិនអនុគ្រោះ៕

 

ads
ads