(Khmer) ប្រធាន La Liga និយាយថាគាត់ “មិនខ្វល់” អំពីអតីតកាលរបស់ Mason Greenwood ហើយចង់ឱ្យខ្សែប្រយុទ្ធ Manchester United បន្តនៅអេស្ប៉ាញលើសពីរដូវកាលនេះ។
បុរសអាយុ 22 ឆ្នាំរូបនេះបានប្រឈមមុខនឹងការចោទប្រកាន់ រួមទាំងការប៉ុនប៉ងរំលោភ និងប្រើហិង្សា ប៉ុន្តែរឿងក្ដីរបស់គាត់បានទម្លាក់ចោលកាលពីខែកុម្ភៈឆ្នាំមុនរួចទៅហើយ។
គាត់បានផ្លាស់ទៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ហើយប្រធាន La Liga លោក Javier Tebas បានចាប់អារម្មណ៍គាត់ដល់កម្រិតមួយដែលគាត់សង្ឃឹមថាគាត់នឹងស្នាក់នៅរយៈពេលយូរ។
ព័ត៌មានទាក់ទងជាមួយក្លិប Barcelona ធ្វើឱ្យមានរបាយការណ៍ចម្រុះថាតើ Greenwood ចង់ត្រលប់ទៅ Manchester United ដែរឬទេ។
លោក Tebas បាននិយាយក្នុងសន្និសីទសារព័ត៌មាន Financial Times Business of Football Summit កាលពីថ្ងៃព្រហស្បតិ៍ថា៖ «គាត់ពិតជាធ្វើបានល្អនៅ Getafe ក្នុងនាមជាកីឡាករ ហើយខ្ញុំសង្ឃឹមថាគាត់នឹងបន្តទទួលបានជោគជ័យ ហើយគាត់បន្តនៅក្នុងបាល់ទាត់អេស្ប៉ាញ ព្រោះវាតែងតែល្អសម្រាប់យើង» ។
«គាត់គ្រាន់តែជាកីឡាករម្នាក់ប៉ុណ្ណោះ។ គាត់ធ្លាប់មានអតីតកាល ប៉ុន្តែមិនមែនអតីតរបស់គាត់បានហួសទៅហើយ។ គាត់គ្មានកំហុស ហើយមិនត្រូវបានថ្កោលទោសឡើយ។ យើងមិនអាចធ្វើជាចៅក្រមកាត់ក្ដីលើអ្វីគ្រប់យ៉ាងបានទេ។ បើយើងធ្វើបែបនេះ យើងនឹងគ្មានក្រុមទេ»។
«ខ្ញុំជាមេធាវី ដូច្នេះវាសំខាន់ណាស់ក្នុងការនិយាយថា គាត់មិនត្រូវបានថ្កោលទោសទេ។ គាត់ត្រូវបានដោះលែងនៅទីនេះ (នៅចក្រភពអង់គ្លេស)។ តើយើងគួរបើកករណីនេះឡើងវិញនៅប្រទេសអេស្ប៉ាញឬ? តើខ្ញុំដឹងពីករណីនេះយ៉ាងលម្អិតទេ? ទេ»
“Greenwood មិនត្រូវបានថ្កោលទោសទេ ដូច្នេះខ្ញុំមិនខ្វល់ទេ”។
លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លឹប Manchester United បាននិយាយកាលពីសប្តាហ៍មុនថា ការសម្រេចចិត្តថ្មីនឹងត្រូវបានធ្វើឡើងអំពី Greenwood នៅរដូវក្តៅនេះដែល ក្រុមហ៊ុន Ineos ត្រូវបានផ្ទេរសិទ្ធិគ្រប់គ្រងប្រតិបត្តិការបាល់ទាត់នៅ Old Trafford ។