ads
ads
(Khmer) លោក Pep Guardiola សុំទោស Kalvin Phillips ដោយសារតែសម្ដីមួយឃ្លារនេះ
21-February-2024

(Khmer) លោក Pep Guardiola បានសុំទោសកីឡាករ Kalvin Phillips សម្រាប់ការនិយាយជាសាធារណៈថាខ្សែបម្រើរូបនេះលើសទម្ងន់១,៥គីឡូក្រាមកាលពីរដូវកាលមុន។ តាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail​កាលពីថ្ងៃអង្គារទី​២០ កុម្ភៈ ឆ្នាំ២០២៤។

Phillips ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​នៅ​ឱ្យ​ឆ្ងាយ​ពីក្លិប Manchester City ក្នុង​ឱកាស​បុណ្យ​ណូអែល ដោយសារ​ការ​ខកខាន​ក្នុង​ការ​កំណត់​គោលដៅ​ទម្ងន់ បន្ទាប់​​ត្រឡប់​ពី​វិស្សមកាល​ទៅ​ទីក្រុង New York ក្រោយពីប្រកួត World Cup នៅប្រទេសកាតា។

កីឡាករវ័យ២៨ ឆ្នាំដែលបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏ច្របូកច្របល់ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប West Ham  ថ្មីៗនេះបានសារភាពថា គាត់មានអារម្មណ៍ឈឺចាប់ដោយសារតែលោក Guardiola បានប្រកាសពីបញ្ហានេះតាមរយៈ​សារព័ត៌មាន។

ម្តាយរបស់គាត់ឈ្មោះ Lindsay បានឈប់ចូលទស្សនាការប្រកួតរបស់ក្លិបMan City។ Phillips បាននិយាយថា៖«ខ្ញុំមិនមែនមិនយល់ស្របនឹងការវាយតម្លៃរបស់ Guardiola ប៉ុន្តែថាមានវិធីផ្សេងទៀតក្នុងការដោះស្រាយ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​មិន​ដែល​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ»។

ទោះជាយ៉ាងណាក៏ដោយ ទីបំផុតលោក Guardiola បាននិយាយថា៖«ខ្ញុំសុំទោស។ សុំទោសម្តងក្នុងរយៈពេលប្រាំបីឆ្នាំគឺមិនអាក្រក់ទេ ប៉ុន្តែខ្ញុំពិតជាសោកស្តាយណាស់។ ខ្ញុំសូមអភ័យទោស»។

នៅក្នុងបទសម្ភាសន៍ជាមួយ Mail Sport កាលពីរដូវក្តៅមុន Phillips បានអះអាងថា គាត់មិនបានដឹងពីការលើកឡើងរបស់លោក Guardiola ទេ រហូតដល់គាត់បានត្រលប់មកហ្វឹកហាត់វិញ។

លោក Guardiola នៅតែអះអាងថា លោកបាននិយាយជាមួយ Phillips មុនពេលធ្វើអត្ថាធិប្បាយជាសាធារណៈអំពីទម្ងន់របស់គាត់ ដោយនិយាយថា៖« ពីមុនៗមក ខ្ញុំមិនដែលនិយាយអ្វីជាសាធារណៈដោយមិននិយាយជាមួយកីឡាករក្នុងរឿងនោះទេ»។

លោក Guardiola បន្ត​ថា វា​ជា​ពេល​តែ​មួយ​គត់​ក្នុង​រជ្ជកាលដឹកនាំ Man City ​ដែល​គាត់​បាន​ធ្វើ​កំហុស​បែប​នេះ។

Phillips បានស៊ូទ្រាំនឹងពេលវេលាដ៏សោកសៅនៅ Man City ចាប់តាំងពីបានចុះហត្ថលេខាពី Leeds ក្នុងឆ្នាំ​២០២២នៅពេលដែលគាត់ត្រូវបានចាត់ទុកថាជាតារាឆ្នើមមួយរូបរបស់ប្រទេសអង់គ្លេស។

 

 

ads
ads