ads
ads
(Khmer) តើមានអាថ៌កំបាំងអ្វីបានជាលោក Jurgen Klopp មិនឱ្យកីឡាករប៉ះស្លាកសញ្ញាក្លិប?
09-February-2024

(Khmer) វាពិតជារឿងមួយដ៏ចម្លែកដែលគ្រូបង្វឹកហាមកីឡាករមិនអោយប៉ះស្លាកសញ្ញាក្លិបរបស់ខ្លួន។ យោងតាមប្រភពព័ត៌មាន Daily Star ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ៨ កុម្ភៈ ២០២៤ បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool បានចេញបម្រាមមិនអោយកីឡាករចំនួន១០រូបប៉ះឡូហ្គោក្លិប ‘This is Anfield’ ខណៈកីឡាករមួយចំនួនទៀតអាចប៉ះបាន។

តើមានអាថ៌កំបាំងអ្វីបានជាលោក Jurgen Klopp មិនអោយកីឡាករប៉ះស្លាកសញ្ញាក្លិប?

ចាប់តាំងពីស្លាកសញ្ញានេះត្រូវបានដំឡើងដោយអ្នកអ្នកចាត់ការលោក Bill Shankly កាលពី៥០ឆ្នាំមុន វាបានក្លាយជានិមិត្តសញ្ញាល្បីល្បាញរបស់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ លោក Shankly បាននិយាយនៅពេលដាក់ស្លាកសញ្ញានោះថា ស្លាកនេះគឺដើម្បីរំលឹកដល់កូនៗរបស់យើង ដែលពួកគេកំពុងលេងនិងដើម្បីរំលឹកដល់គូប្រជែងថាតើពួកគេកំពុងលេងជាមួយនរណា ។

នៅពេលដែល Klopp មកដល់ Merseyside ក្នុងខែតុលា ឆ្នាំ ២០១៥គាត់បាននាំមកនូវអត្ថន័យថ្មីមួយចំពោះសញ្ញានេះដោយបញ្ឈប់ទម្លាប់ធម្មតារបស់កីឡាករដែលប៉ះវា មុនពេលពួកគេចាប់ផ្តើមការប្រកួត។
គាត់បានពន្យល់ថា៖ “ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំកុំឲ្យប៉ះសញ្ញា ‘This is Anfield’ រហូតដល់ពួកគេឈ្នះអ្វីមួយ! វាជាសញ្ញានៃការគោរព។ ខ្ញុំបានប៉ះវាពេលខ្ញុំជាគ្រូបង្វឹកក្រុម Dortmund ប៉ុន្តែយើងបានចាញ់ក្នុងលទ្ធផល៤-០’’។

Liverpool មិនបានឈ្នះពានរង្វាន់អ្វីសោះឡើយ ចាប់តាំងពីការឈ្នះចុងក្រោយនៃពានរង្វាន់ FA Cup ឆ្នាំ ២០២២របស់ពួកគេលើក្រុម Chelsea នោះមានន័យថា កីឡាករដែលទើបទិញមកថ្មីចាប់តាំងពីពេលនោះមក និងកីឡាករក្មេងៗដែលទើបតំឡើងមកពីយុវជនថ្នាលចូលមកក្រុមឈុតធំត្រូវបានហាមឃាត់មិនឱ្យប៉ះវា។ កីឡាករទាំងនោះរួមមាន៖Darwin Nunez, Cody Gakpo, Alexis Mac Allister, Dominik Szoboszlai, Ryan Gravenberch និង Wataru Endo ខណៈ Stefan Bajcetic, Ben Doak, Jarell Quansah និង Conor Bradley ក៏មិនទាន់​អាច​ប៉ះបាន​ដែរេ ដរាប​ណា​ពួកគេជួយក្លិបឈ្នះ​ពានសិន។

ពួកគេទាំងអស់អាចទទួលបានសិទ្ធិក្នុងការធ្វើដូច្នេះនៅពេលពួកគេជួបក្រុម Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅចុងខែនេះ។ អតីតខ្សែបម្រើ Gini Wijnaldum បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការទទួលជ័យជម្នះថា គ្រូបង្វឹកនឹងមិនអនុញ្ញាតឱ្យយើងប៉ះសញ្ញានោះទេ រហូតដល់យើងឈ្នះពានរង្វាន់មួយ … ឥឡូវនេះគ្រាន់តែរង់ចាំពេលវេលាតែប៉ុណ្ណោះ៕

 

 

ads
ads