ads
ads
(Khmer) សេដ្ឋកិច្ច​ពិភពលោក​មិន​ឋិតថេរ ខ្មែរ​ស្រលាញ់​ខ្មែរជ្រោមជ្រែង​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​កីឡាបាល់ទះ​នៅកម្ពុជា
11-June-2024

(Khmer) រាជធានីភ្នំពេញ​ ៖ ដើម្បី​សមិទ្ធផល​ថ្ងៃ​មុខ ការ​ខិតខំ​បច្ចុប្បន្ន​មិន​អាច​បោះបង់​ចោល​ជា​ដាច់ខាត​ ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ដៃគូ​សហការ​យូរអង្វែង​នៅ​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឱ្យ​ឈ្នះ​មេដាយមាស ស៊ី​ហ្គេ​ម ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​មិន​ឋិតថេរ​ ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​នាម​ជា​ក្រុមហ៊ុន​ខ្មែរ ដែល​តែងតែ​ឧបត្ថម្ភ គាំទ្រ​យ៉ាង​សកម្ម និង​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​កម្ពុជា តាម​រយៈ​ការ​ឧបត្ថម្ភ​ថវិការ ៥០ ​ម៉ឺន​ដុល្លារ រយៈពេល​ ៥ ​ឆ្នាំ ជូន​ដល់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដើម្បី​គាំទ្រ​លើ​ការ​បណ្ដុះបណ្ដាល​កីឡាករ និង​ការ​ចំណាយ​លើ​សម្ភារៈ​កីឡា​ផ្សេង​ៗ​ ។

កន្លង​មក ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ឧបត្ថម្ភ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទះ​ធំ​ៗ និង​ទូ​ទាំង​ប្រទេស សម្រាប់​បណ្តុះ​កីឡាករ​មាន​សមត្ថភាព និង​វិនិយោគ​លើ​ជ័យ​ជំនះ​នា​ពេល​អនាគត ជា​ពិសេស​សម្រាប់​ព្រឹត្តិការណ៍ ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ​។ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ប្រកាស​សន្យា​ជា​ផ្លូវការ​ថា នឹង​ផ្ដល់​ជូន​មាស ២ ​គីឡូក្រាម ក្នុង​លក្ខខណ្ឌ​ដែល​ក្រុម​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​មេដាយមាស ស៊ី​ហ្គេ​ម​ ។

ដូចនេះ​កាលពី​ថ្ងៃ​ទី ​៨ មិថុនា ឆ្នាំ ​២០២៤ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន និង​ពិសា​អាហារ​សាមគ្គី នៅ​សណ្ឋាគារ Fairfield by Marriott Phnom Penh ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​, លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​អបអរសាទរ​ចំពោះ​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ​នៃ​សមាគម​កីឡាបាល់ទះ​វិសាខា​កម្ពុជា ក្នុង​ការ​នាំ​យកជ័យ​ជំនះ​ជូន​មាតុភូមិ​ពី​កោះ​តៃវ៉ាន់​កាលពី​ថ្នី​ៗ​នេះ​ ។

ម្យ៉ាងទៀត​នោះ​គឺ ដើម្បី​ជំរុញ​លើកទឹកចិត្ត​បន្ថែម​ធ្វើ​យ៉ាងណា​ខិតខំ ប្រឹងប្រែង ស្វែងរក​គន្លឹះ​ថ្មី​ៗ និង​ហ្វឹកហាត់​បន្ថែម​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​ភាព​ខ្លាំង​របស់​កីឡាករ​ឱ្យ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេ​ម ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ៕ អត្ថបទសហការ

ads
ads