(Khmer) Rasmus Hojlund បានបន្ថែមគ្រាប់ទី 5 របស់ខ្លួនក្នុង Premier League ជាមួយគុណផលលេងយ៉ាងល្អក្នុងជ័យជម្នះ 2-1 លើ Aston Villa កាលពីយប់មិញ។ ឥឡូវនេះគាត់បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League 5 លើកចុងក្រោយរបស់ Manchester United នៅអាយុ 21 ឆ្នាំ 7 ថ្ងៃ នេះបើយោងតាមអ្នកកត់ត្រាស្ថិតិ Statman Dave ។
នេះមានន័យថា Rasmus Højlund គឺជាកីឡាករក្មេងជាងគេទី2 ដែលស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន 5 ដងជាប់ៗគ្នាក្នុង Premier League តាមពីក្រោយ Nicolas Anelka កាលលេងឲ្យ Arsenal ក្នុងខែវិច្ឆិកា ឆ្នាំ 1998 (១៩ឆ្នាំ និង ២៣៩ថ្ងៃ)។
Anelka ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយ ថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូប ដែលបានលើកពានលីគកំពូលរបស់អង់គ្លេស។ វាជាសក្ខីភាពមួយចំពោះកីឡាករដ៏មានទេពកោសល្យដូចជា Hojlund ដែលមានឈ្មោះក្នុងបញ្ជីល្អបែបនេះ។
គិតត្រឹមនាទីនេះ Hojlund រកបាន 11 គ្រាប់ហើយក្នុងរដូវកាលដំបូងរបស់ខ្លួន នៅ Man United បន្ថែមពីលើការបញ្ជូនបាល់ចំនួន 2 ដងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។