ads
ads
(Khmer) ក្រុមតោកំណាចអង់គ្លេស​នឹង​ប្រកួត​នៅកីឡដ្ឋាន St James’ Park លើក​ដំបូង​
02-February-2024

(Khmer) ក្រុមជម្រើសជាតិអង់គ្លេស​នឹង​ត្រូវ​ប្រកួត​មិត្តភាពជាមួយ​បូស្នី ក្នុង​កីឡដ្ឋាន St James’ Park នៅ​រដូវក្តៅ​នេះ មុននឹងការប្រកួត​អឺរ៉ូ​ ឆ្នាំ២០២៤។ ប្រសិនបើព័ត៌មានចុងក្រោយត្រូវបានបញ្ជាក់មែននោះ St James’ Park នឹងក្លាយជាកីឡដ្ឋានប្រកួតលើកដំបូងក្នុងរយៈពេល២០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ M.allfootballapp.com ។

រយៈពេលជិត ២០ ឆ្នាំចាប់តាំងពីពួកគេបានលេងចុងក្រោយនៅ St James’ Park  នៅពេលដែល Steven Gerrard និង David Beckham បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ លើក្រុម Azerbaijan ក្រោមការដឹកនាំដោយលោក Sven-Goran Eriksson។

តារា Newcastle ដូចជា Kieran Trippier, Anthony Gordon, Nick Pope និង Callum Wilson សង្ឃឹមថានឹងក្លាយជាផ្នែកមួយនៃផែនការ និងលក្ខណៈពិសេសរបស់លោក Southgate នៅក្នុងការប្រកួតនៅឯទឹកដីកំណើតរបស់ពួកគេ។

ទោះបីមិនទាន់បានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែក្រុមរបស់លោក Gareth Southgate នឹងធ្វើដំណើរទៅកាន់ទីក្រុង Tyneside សម្រាប់ការប្រកួតកម្តៅសាច់ដុំនៅថ្ងៃចន្ទ ទី៣ ខែមិថុនា។

បូស្នីនឹងក្លាយជាក្រុមគូប្រជែង ដែលផ្តល់ឱកាសឱ្យគ្រូបង្វឹក Gareth Southgate សាកល្បងក្រុមរបស់គាត់ជាមួយនឹងក្រុមដែលមានទម្រង់លេងស្រដៀងគ្នានឹងស៊ែប៊ី និងស្លូវេនី ដែលពួកគេត្រូវប្រឈមមុខក្នុងវគ្គចែកពូល Euro ២០២៤ ។ ប្រទេសទាំងបីគឺសុទ្ធតែជាអតីតរដ្ឋយូហ្គោស្លាវី។

ជាមួយគ្នានេះដែរក្រុមជម្រើសជាតិអង់គ្លេសនឹងមានការប្រកួតមិត្តភាពចុងក្រោយនៅពហុកីឡដ្ឋាន Wembleyដែល​ត្រូវ​ប៉ះ​ប្រេស៊ីល និង​បែលហ្សិក នៅ​កីឡដ្ឋាន Wembley ក្នុង​ខែ​មីនា មុនពេលក្រុមធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រកួតបើកឆាកជាមួយនឹងក្រុម ស៊ែប៊ី នៅថ្ងៃទី ១៦ខែមិថុនា៕

 

ads
ads