ads
ads
(Khmer) លោក Zvonimir Boban លាលែងពីតំណែងនាយកបច្ចេកទេស UEFA
26-January-2024

(Khmer) លោក Zvonimir Boban នាយកបច្ចេកទេស UEFA បានប្រកាសលាលែងពីតំណែងជាផ្លូវការដើម្បីតវ៉ាប្រឆាំងទៅនឹងចេតនារបស់ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបលោក Aleksander Ceferin ដែលចង់បន្តឈរឈ្មោះធ្វើជាប្រធានមួយអាណត្តិទៀត។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានBBC កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ មករា ២០២៤។ Bobanអតីតខ្សែបម្រើរបស់ Milan និងជាប្រធានក្រុមក្រុមជម្រើសជាតិក្រូអាស៊ីបានប្រកាសពីការសម្រេចចិត្តនៅក្នុងលិខិតចំហរមួយដែលបានចេញផ្សាយដោយគេហទំព័ររបស់ក្រូអាស៊ី Telesport ។

Ceferin ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានEUFA កាលពីឆ្នាំ២០១៦ជំនួសលោក Michel Platini ហើយកំណែទម្រង់មួយដែលគាត់បានដាក់គឺការកំណត់រយៈពេលបីអាណត្តិសម្រាប់ការតែងតាំងនាយកប្រតិបត្តិទាំងអស់។ទោះ​ជា​យ៉ាង​ណា លោក​កំពុង​ព្យាយាម​កែប្រែ​ច្បាប់​ដើម្បី​បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ ២០៣១។

លោក Boban បាននិយាយនៅក្នុងលិខិតថា ខ្ញុំសុំទោស ។ខ្ញុំសោកសៅខ្លាំងណាស់ប៉ុន្តែខ្ញុំចាកចេញពី UEFA។

លោក Boban បានបន្ថែមថា ហេតុផលសម្រាប់ការចាកចេញរបស់ខ្ញុំគឺការគាំទ្ររបស់លោក Ceferin សម្រាប់ចំពោះសំណើផ្លាស់ប្តូរច្បាប់របស់ UEFA នៅសភាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ខែកុម្ភៈនៅទីក្រុងប៉ារីស ដែលនឹងអនុញ្ញាតឱ្យគាលោកអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅពេលដែលអាណត្តិ ៤ ឆ្នាំបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅឆ្នាំ២០២៧ ។

ច្បាប់របស់ UEFA បច្ចុប្បន្ន រារាំងប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិមិនឱ្យឈរឈ្មោះក្នុងតំណែងលើសពី ៣ដងឬលើសពី១២ ឆ្នាំ។

ads
ads