ads
ads
(Khmer) លម្អិតពីក្លិប Al Nassr & Ronaldo ចេញមុខសុំទោសអ្នកគាំទ្រនៅចិន
24-January-2024

(Khmer) យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយបានឲ្យដឹងថា អ្នកគាំទ្របាល់ទាត់ជនជាតិចិនមួយចំនួនបានសម្រុកចូលទៅក្នុងសណ្ឋាគារដែលកីឡាកររបស់ក្លឹប Al-Nassr ស្នាក់នៅដើម្បីសម្តែងការខកចិត្តរបស់ពួកគេចំពោះការអសមត្ថភាពរបស់ Ronaldo ក្នុងការចូលរួមប្រកួតមិត្តភាព ។អ្នកគាំទ្រនៅខាងក្រៅសណ្ឋាគារស្រែកហៅ Ronaldo ម្តងហើយម្តងទៀតអោយចេញមកជួបពួកគេ។

Ronaldo គឺជាកំពូល​តារា​បាល់ទាត់មួយរូបដែលទាក់ទាញ​ក្នុង​ដំណើរ​ប្រកួតទេសចរ(មិត្តភាព) ដែលអ្នក​គាំទ្រ​បាល់ទាត់​ចិន​ទទ្ទឹងរង់ចាំ​ឱកាស​ដ៏កម្រ​ដើម្បីបានឃើញកីឡាករូបនេះ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo បានរងរបួសសាច់ដុំក្នុងអំឡុងពេលហ្វឹកហាត់ដែលធ្វើឱ្យគាត់មិនអាចចូលរួមប្រកួតបានធ្វើអោយក្លឹបAl-Nassr សម្រេចចិត្តពន្យារពេល។

ក្លឹបAl-Nassr ដែលមានតារាបាល់ទាត់ឆ្នើមRonaldo  បានហ្វឹកហាត់នៅទីក្រុង Shenzhen មុនការប្រកួតជាមួយក្លឹបបាល់ទាត់ចិន Shanghai នៅថ្ងៃពុធទី ២៤ មុននឹងប្រកួតមិត្តភាពមួយផ្សេងទៀតជាមួយ Zhejiang នៅថ្ងៃទី២៨ ខែមករា។

ដើម្បីរំសាយកំហឹងរបស់អ្នកគាំទ្រ Cristiano Ronaldo បានចេញមុខសុំទោសដោយ​​និយាយ​ថា​៖ ដូច​ដែល​អ្នក​ដឹង​ហើយ​ក្នុង​បាល់ទាត់​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន។ ខ្ញុំបានលេងបាល់ទាត់២២ ឆ្នាំ ហើយខ្ញុំជាកីឡាករដែលមិនសូវរងរបួសច្រើនទេ។ ​ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ព្រោះ Al Nassr និង​ខ្លួន​ខ្ញុំផ្ទាល់​​មក​ប្រទេស​ចិន​ដើម្បីនាំយកភាព​រីករាយ​មកទីនេះ។ ខ្ញុំធ្លាប់មកប្រទេសចិនកាលពីឆ្នាំ២០០៣-០៤ ដូច្នេះខ្ញុំមានអារម្មណ៍ថាទីនេះវាហាក់ដូចជាផ្ទះទីពីររបស់ខ្ញុំ។

កីឡាករសញ្ជាតិព័រទុយហ្គាល់បានបន្តថា ខ្ញុំមានអារម្មណ៍ថាខ្ញុំតែងតែជាមនុស្សពិសេសនៅទីនេះ។ ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏សោកសៅដែរ ជាពិសេសមនុស្សដែលស្រលាញ់ Cristiano ប៉ុន្តែយើងត្រូវមើលរឿងនេះតាមរបៀបដ៏ល្អ។ យើង​មិន​បាន​លុប​ចោល​ការ​ប្រកួត​នោះ​ទេ ហើយយើងនឹង​ត្រលប់​មក​ទីនេះ​វិញ។ បញ្ហានេះអ្នករៀបចំកម្មវិធីអាចនឹងកំណត់កាលបរិច្ឆេទថ្មីៗនាពេលឆាប់ៗខាងមុខនេះ។

ជាអកុសល ខ្ញុំមានបញ្ហាខ្លះ ប៉ុន្តែនេះជាផ្នែកមួយនៃបាល់ទាត់ និងជីវិតរបស់ខ្ញុំ។ ខ្ញុំនៅទីនេះ ខ្ញុំនៅជាមួយអ្នកគាំទ្រ ខ្ញុំនៅជាមួយប្រជាជនចិន ហើយយើងនឹងបន្តនៅទីនេះ។

ads
ads