ads
ads
(Khmer) Premier League ចោទប្រកាន់ Everton និង Nottingham ពីបទ…
16-January-2024

(Khmer) ដូចការរំពឹងទុក ទីបំផុតក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេសPremier League បានចោទប្រកាន់ក្លឹបEverton និង Nottingham ជាផ្លូវការពីបទបំពានច្បាប់ហិរញ្ញវត្ថុ។ សំណុំរឿងរបស់ក្លឹបទាំងពីរត្រូវបានបញ្ជូនទៅគណៈកម្មការឯករាជ្យមួយសម្រាប់ការរំលោភលើច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពនៅក្នុងគណនីរបស់ពួកគេសម្រាប់ឆ្នាំ២០២២-២៣។

ក្រោមបទប្បញ្ញត្តិ Premier League ក្លឹបអាចបាត់បង់ទឹកប្រាក់អតិ​បរមាប្រហែល ១២៦លានដុល្លារ ក្នុងរយៈពេល ៣រដូវកាល ឬ ៤៤លានដុល្លារក្នុងមួយរដូវកាល មុនពេលប្រឈមនឹងការដាក់ទណ្ឌកម្ម។ ក្លឹបដែលបំពានច្បាប់ទាំងនោះ ប្រឈមនឹងការផាកពិន័យ ឬកាត់ពិន្ទុ។

ក្លឹបដែលបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព (PSR) មានន័យថា ប្រសិនបើការគណនារបស់ពួកគេក្នុងរយៈពេលដែលពាក់ព័ន្ធនាំឱ្យមានការខាតបង់លើសពី១៣៣លានដុល្លារ ទោះបីជាកម្រិតនោះត្រូវបានកាត់បន្ថយចំនួនជាង២៧លានដុល្លារសម្រាប់រដូវកាលនីមួយៗ។

បច្ចុប្បន្ន Everton កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ចេញ ១០ពិន្ទុពីការចោទប្រកាន់ពីមុនដែលក្លឹបនេះខាតបង់ប្រហែងជាង១៥៧លានដុល្លារ។

ក្លឹបNottingham បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួនជាង៥៧លានដុល្លារនៅក្នុងគណនីចុងក្រោយរបស់ពួកគេ។ ពួកគេនិយាយថាពួកគេអាចលក់ Johnson ទៅ Brentford ក្នុងខែមិថុនាក្នុងតម្លៃប្រហែល៣៨លានដុល្លារដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដែលមានសុខភាពល្អជាងមុនស។

ក្របខ័ណ្ឌ Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Everton និង Nottinghamបានអះអាងថាពួកគេបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់លីក។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នេះគឺជាលទ្ធផលនៃការបាត់បង់និរន្តរភាពលើសពីកម្រិតដែលបានអនុញ្ញាតសម្រាប់រយៈពេលវាយតម្លៃបញ្ចប់រដូវកាល២០២២-២៣ ។ អនុលោមតាមច្បាប់ Premier League ឥឡូវនេះសំណុំរឿងទាំងពីរត្រូវបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះដែលនឹងតែងតាំងគណៈកម្មការដាច់ដោយឡែកដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។

ឥឡូវនេះក្លឹបទាំងពីរមានពេល១៤ថ្ងៃដើម្បីបញ្ជូនការឆ្លើយតបជាផ្លូវការរបស់ពួកគេ។នៅក្រោមច្បាប់របស់ Premier League សវនាការត្រូវតែបញ្ចប់ក្នុងរយៈពេល ១២សប្តាហ៍។ សវនាការលើបណ្តឹងឧទ្ធរណ៍ត្រូវតែធ្វើឡើងមុនថ្ងៃទី២៤ឧសភា ឆ្នាំ២០២៤ ហើយបណ្តឹងត្រូវបានដោះស្រាយមុនថ្ងៃទី ១ខែមិថុនា៕ [SKY SPORT]

ads
ads