ads
ads
(Khmer) ម្តាយរបស់កីឡាករ Mbappe នឹងចាកចេញពីកូនប្រុស ប្រសិនបើមិនព្រមឈប់ធ្វើរឿងនេះ
12-January-2024

(Khmer) លោកស្រី Fayza Lamari មិនត្រឹមតែជាម្តាយរបស់កំពូលតារាបាល់ទាត់របស់ក្លឹប Paris Saint-Germain ប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជាភ្នាក់ងាររបស់កីឡាករូបនេះផងដែរ។ យោងតាមកាសែតបារាំង Le Parisien លោកស្រីបានអះអាងថាគាត់នឹង ‘ចូលនិវត្តន៍’ និង ‘ទៅវិស្សមកាល នៅប្រទេសម៉ាល់ឌីវ’ ប្រសិនបើ Mbappe បន្តបរិច្ចាគប្រាក់ច្រើនជាង 30 ភាគរយនៃប្រាក់ចំណេញ ទៅកាន់សមាគម KM ។

ម្តាយរបស់ Mbappe ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចរចាកិច្ចសន្យាដ៏វែងរបស់គាត់ជាមួយ Paris Saint-Germain ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានប្រាប់អ្នកឈ្នះពានរង្វាន់ World Cup ថាគាត់មិនគួរផ្តល់ឱ្យលើសពី 30 ភាគរយនៃប្រាក់ចំណេញក្រុមហ៊ុនរបស់គាត់ទៅសមាគមនោះទេ។

លោកស្រីបានបន្តថា «ខ្ញុំប្រាប់គាត់ថាគឺក្រោម ៣០ភាគរយ។ ខ្ញុំមិនធ្វើវាទៀតទេ! ខ្ញុំនឹងចូលនិវត្តន៍ដូចអ្នកផ្សេងទៀតដែរ។ ខ្ញុំនឹងទៅវិស្សមកាលនៅម៉ាល់ឌីវ ហើយខ្ញុំមិនធ្វើការឱ្យគាត់ទៀតទេ។ នេះ​បើ​តាម​ Le Parisien។ 

Mbappe ដែលយោងទៅតាមទស្សនាវដ្តី Forbes ថាគាត់មានទ្រព្យសម្បត្តិជិត១២០លានដុល្លារក្នុងអំឡុងពេលអាជីពរបស់គាត់តាមរយៈការចុះកិច្ចព្រមព្រៀងនិងប្រាក់ខែរបស់គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាមនុស្សដែលមានសប្បុរសធម៌។

ត្រលប់ទៅឆ្នាំ 2018 គាត់បានបរិច្ចាគប្រាក់ឈ្នួល World Cup 2018 របស់គាត់ទាំងមូលចំនួន៤៨ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌។ ដោយចាប់ផ្តើមមូលនិធិរបស់គាត់នៅឆ្នាំ 2020ដែលជាគំនិតបង្កើតឡើងដោយម្តាយរបស់គាត់មានគោលបំណងដើម្បីជួយកុមារ 98 នាក់ពីទីក្រុងប៉ារីសឱ្យបំពេញមហិច្ឆតាជីវិតរបស់ពួកគេ។ អង្គការសប្បុរសធម៌មាន គុណតម្លៃជាមូលដ្ឋាន ចំនួនបួន ដើម្បីជួយកុមារ រៀន យល់ ចែករំលែក និងបន្តទៅមុខ។ វាឧបត្ថម្ភក្មេងប្រុស 49 នាក់ និងក្មេងស្រី 49 ដែលមានអាយុចន្លោះពី 9 ទៅ 16 ឆ្នាំ ដែល Mbappe អះអាងថា ‘នឹងត្រូវបានគាំទ្ររហូតដល់ជីវិតការងាពួកគេចាប់ផ្តើមានការងារធ្វើ៕

ads
ads