(Khmer) បើទោះជាយើងមើលនឹងភ្នែកឃើញថា ខ្សែប្រយុទ្ធមុខស្លូតនឹងគ្មានរឿងអាស្រូវLionel Messi បានបំបែកកំណត់ត្រាជាច្រើនក្នុងអាជីពបាល់ទាត់ដ៏ភ្លឺស្វាងរបស់គាត់ជាមួយ Barcelona, PSG, Inter Miami និងក្រុមជម្រើសជាតិអាហ្សង់ទីន យ៉ាងណាក៏ដោយ ក៏គាត់មិនមែនជាកីឡករម្នាក់ ដែលមានវត្តមានប្រកួតបានច្រើនជាងគេនៅក្នុងសតវត្សទី ២១នេះទេ។
តើកីឡាកររូបណា ដែលគ្រងតំណែងនេះ?
យោងតាមសហព័ន្ធប្រវត្តិសាស្រ្ត និងស្ថិតិបាល់ទាត់អន្តរជាតិ (IFFHS) ចេញផ្សាយកាលពីថ្ងៃពុធទី ១០ មករា ២០២៤ បានប្រកាសថាខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរនៅលើកំពូលតារាងជាមួយនឹងការប្រកួតចំនួន១២០៤ ហើយខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ កំពុងបន្តវត្តមានលេងនៅឡើយ ដូច្នេះបានធ្វើកីឡាករផ្សេងទៀតពិបាកនឹងយកឈ្នះកំណត់ត្រារបស់គាត់ណាស់។
ចំណែកឯកីឡាករចាំទី Fabio បច្ចុប្បន្នលេងឲ្យក្លឹប Fluminense ស្ថិតនៅលំដាប់ទី២ ដោយលេងបាន ១២០២ ប្រកួត។ គាត់ក៏ធ្លាប់លេងឱ្យក្រុមប្រេស៊ីល Vasco da Gama និង Cruzeiro ផងដែរ។ ចំណាត់ថ្នាក់លេខ ៣ គឺ Dani Alves របស់ប្រេស៊ីល ជាមួយនឹងការបង្ហាញខ្លួន១០៥៦ ប្រកួតសម្រាប់ Bahia, Sevilla, Barcelona, Juventus, PSG, Sao Paulo និង Pumas UNAM ។
ចំណែកឯបុរសជោគជ័យ Messi ស្ថិតនៅលំដាប់ទី៤ ដោយមានលេងបាន ១០៤៧ ប្រកួត។ ដោយឡែកកីឡាករ៦រូបផ្សេងទៀតដែលបង្ហាញវត្តមានបានច្រើនគួរសមដែរនោះរួមមានៈកីឡាករ Luka Modric (១០១០) កីឡាករ João Moutinho (៩៩៧), Iker Casillas (៩៧៤), Sergio Ramos (៩៧៤) Zlatan Ibrahimovic (៩៦២)និង Andrés Iniesta (៩៤៩)៕