ads
ads
(Khmer) សំណាងណាស់! ក្រុមជម្រើសជាតិមួយនេះ បានរួចផុតពីគ្រោះថ្នាក់នៅលើយន្តហោះ
11-January-2024

(Khmer) ក្រុម​ជម្រើសជាតិ​ហ្គាំប៊ី​បាន​រួចផុតពីគ្រោះថ្នាក់ក្នុង​រយៈពេល​តែប៉ុន្មាន​នាទី​​បន្ទាប់​ពី​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​​នៅ​លើ​យន្តហោះ​របស់​ពួកគេធ្លាក់ដល់កម្រិតទាបបំផុត។​ ក្រុម​ជម្រើសជាតិ​ហ្គាំប៊ីកំពុងហោះហើរពីរដ្ឋធានី Banjul របស់ពួកគេទៅកាន់ការប្រកួតពានរង្វាន់ Africa Cup of Nations ក្នុងប្រទេស កូតឌីវ័រ (Ivory Coast) នៅពេលដែលយន្តហោះមានបញ្ហាធ្ងន់ធ្ងរបានកើតឡើង។ ត្រឹមតែប្រាំបួននាទីបន្ទាប់ពីការហោះឡើង អ្នកបើកយន្តហោះត្រូវបានបង្ខំឱ្យត្រឡប់ទៅអាកាសយានដ្ឋាន Banjul វិញសម្រាប់ការចុះចតជាបន្ទាន់ ជាមួយនឹងការផ្គត់ផ្គង់អុកស៊ីសែននៅលើយន្តហោះដែលមានកម្រិតទាប។

អតីតកីឡាករក្រុម Manchester United លោក Saidy Janko បានបង្ហោះនៅលើ Instagram ដោយនិយាយថាយន្តហោះនេះបានធ្វើឲ្យកីឡាករឈឺក្បាល និងវិលមុខខ្លាំង។ កំដៅខ្លាំងលាយឡំនឹងកង្វះអុកស៊ីសែនធ្វើឱ្យមនុស្សជាច្រើនឈឺក្បាលនិងវិលមុខខ្លាំង។

Janko ក៏បានរិះគន់សមាគមបាល់ទាត់ប្រទេសរបស់គាត់ចំពោះស្ថានភាព មិនអាចទទួលយកបាន។យើងចូលទៅក្នុងយន្តហោះខ្នាតតូចដែលត្រូវបានជួលឱ្យហោះហើរ យើងសង្កេតឃើញកំដៅដ៏ខ្លាំងដែលធ្វើឱ្យយើងស្រក់ញើស។

លោក Tom Saintfiet គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិករបានប្រាប់សារព័ត៌មាន Nieuwsblad ថា យើងទាំងអស់គ្នា ស្ទើរតែស្លាប់ហើយ។ យើងទាំងអស់គ្នាបានដេកលក់យ៉ាងលឿន។ ខ្ញុំផងដែរ។ ខ្ញុំមានសុបិនខ្លីអំពីរបៀបដែលជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់។ យើងស្ទើរតែទទួលបានការពុលកាបូនម៉ូណូអុកស៊ីត។ ប្រសិនបើការហោះហើរកន្លះម៉ោងទៀត ពួកយើងទាំងអស់គ្នានឹងត្រូវស្លាប់។

ads
ads