(Khmer) ក្រុមជម្រើសជាតិហ្គាំប៊ីបានរួចផុតពីគ្រោះថ្នាក់ក្នុងរយៈពេលតែប៉ុន្មាននាទីបន្ទាប់ពីការផ្គត់ផ្គង់អុកស៊ីហ្សែននៅលើយន្តហោះរបស់ពួកគេធ្លាក់ដល់កម្រិតទាបបំផុត។ ក្រុមជម្រើសជាតិហ្គាំប៊ីកំពុងហោះហើរពីរដ្ឋធានី Banjul របស់ពួកគេទៅកាន់ការប្រកួតពានរង្វាន់ Africa Cup of Nations ក្នុងប្រទេស កូតឌីវ័រ (Ivory Coast) នៅពេលដែលយន្តហោះមានបញ្ហាធ្ងន់ធ្ងរបានកើតឡើង។ ត្រឹមតែប្រាំបួននាទីបន្ទាប់ពីការហោះឡើង អ្នកបើកយន្តហោះត្រូវបានបង្ខំឱ្យត្រឡប់ទៅអាកាសយានដ្ឋាន Banjul វិញសម្រាប់ការចុះចតជាបន្ទាន់ ជាមួយនឹងការផ្គត់ផ្គង់អុកស៊ីសែននៅលើយន្តហោះដែលមានកម្រិតទាប។
អតីតកីឡាករក្រុម Manchester United លោក Saidy Janko បានបង្ហោះនៅលើ Instagram ដោយនិយាយថាយន្តហោះនេះបានធ្វើឲ្យកីឡាករឈឺក្បាល និងវិលមុខខ្លាំង។ កំដៅខ្លាំងលាយឡំនឹងកង្វះអុកស៊ីសែនធ្វើឱ្យមនុស្សជាច្រើនឈឺក្បាលនិងវិលមុខខ្លាំង។
Janko ក៏បានរិះគន់សមាគមបាល់ទាត់ប្រទេសរបស់គាត់ចំពោះស្ថានភាព មិនអាចទទួលយកបាន។យើងចូលទៅក្នុងយន្តហោះខ្នាតតូចដែលត្រូវបានជួលឱ្យហោះហើរ យើងសង្កេតឃើញកំដៅដ៏ខ្លាំងដែលធ្វើឱ្យយើងស្រក់ញើស។
លោក Tom Saintfiet គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិករបានប្រាប់សារព័ត៌មាន Nieuwsblad ថា យើងទាំងអស់គ្នា ស្ទើរតែស្លាប់ហើយ។ យើងទាំងអស់គ្នាបានដេកលក់យ៉ាងលឿន។ ខ្ញុំផងដែរ។ ខ្ញុំមានសុបិនខ្លីអំពីរបៀបដែលជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់។ យើងស្ទើរតែទទួលបានការពុលកាបូនម៉ូណូអុកស៊ីត។ ប្រសិនបើការហោះហើរកន្លះម៉ោងទៀត ពួកយើងទាំងអស់គ្នានឹងត្រូវស្លាប់។